កម្លាំងនគរបាលខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យម្នាក់ជួញដូរថ្នាំញៀន រួមនឹងវត្ថុតាង២កញ្ចប់ធំ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ជួញដូរគ្រឿងញ្ញៀនត្រូវកម្លាំងនគរបាលខណ្ឌចំការមនធ្វើការឃាត់ខ្លួន និងចាប់យកវត្ថុតាងក្រាមសថ្លាបាន២កញ្ចប់ធំ ម៉ូតូម៉ាកស្តុប

...
ពីរ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាក់លេខភ្នំពេញ1AP-9413នាំយកមកអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសាកសួរបន្ត ។

ករណីឃាត់ខ្លួនខាងលើនេះធ្វើឡើងនៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចមុខផ្ទះសំណាក់ EM ទីតាំងលេខ333 ផ្លូវលេខ484 ភូមិ4 ក្រុម27 សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ លឹម ឡេងប៊ុនរ៉ា ភេទប្រុស អាយុ២៩ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ434 ផ្លូវលំ សង្កាត់កំពុងសំនាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

លោក ហ៊ាង ថារ៉េត អធិការរងខណ្ឌចំការមនបានប្រាប់ឲ្យដឹងថា កម្លាំងល្បាតប៉ុស្តិ៍ផ្សារដើមថ្កូវ និងកម្លាំងរបស់លោកបានល្បាតក្នងមូលដ្ឋានដោយឃើញជនសង្ស័យម្នាក់ខាងលើតាមផ្លូវមានការសង្ស័យក៏ហៅឲ្យឈប់ដើម្បីត្រួតពិនិត្យររកឃើញ ម្សៅក្រាមសថ្លា២ កញ្ចប់ធំ ,កូនកាបូប១ ,លុយ ៩៨,០០០ម៉ឺនរៀល និងលុយ១១០ដុល្លារ និងម៉ូតូស្តុបពី១គ្រឿង។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងនេះត្រូវបានកម្លាំងនគរបាលខណ្ឌចំការមន ឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលចំការមន ដើម្បីសួរនាំចាត់ការតាមនីតិវិធី៕

image1

image2

ដោយ៖ ស រស្មី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print