ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅផ្សព្វផ្សាយ និងពិគ្រោះយោបល់ការងារ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុងបរិវេណវត្តបឹងប្រិយ៍ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ

...
រាជធានីភ្នំពេញបានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅអាណត្តិទី២ ។ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ មានការអញ្ជើចូលរួមពីលោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ លោក ជា ខេមា អភិបាលរងនៃគណៈអភិបាលខណ្ឌព្រែកព្នៅ សមាជិក សមាជិកា ថ្នាក់ដឹកនាំសង្កាត់ និងមន្ត្រីរាជការជុំវិញសាលាខណ្ឌជាច្រើននាក់ទៀត ។

វេទិកាផ្សព្វផ្សាយនេះ សម្តៅទៅលើផែនការគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ការពង្រឹងអំពីសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក៏ដូចជាជួយជំរុញនូវការធ្វើអាជីវកម្ម ការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ និងទទួលយកនូវចម្ងល់ សំណួរផ្សេងៗពីប្រជាពលរដ្ឋ ដើម្បីអាជ្ញាធរមូលដ្ឋានដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ។

ក្នុងនោះ វេទិកាផ្សព្វផ្សាយនេះ ក៏បានផ្តោតជាសំខាន់ទៅលើបញ្ហាសុខុមាលភាព ការរស់នៅរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ ៕

87

4-52

2-91

8-13

3-77

6-25

7-19

ដោយ៖ ព្រែកជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print