ភ្នំពេញ៖ សំណុំរឿងលោក ថោង សារ៉ាត់ និង អង្គរក្ស៤នាក់ ដែលបច្ចុប្បន្នអង្គរក្សម្នាក់បានស្លាប់ក្នុងមន្ទីរពេទ្យរុស្ស៊ី
...
ពាក់ព័ន្ធករណីបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ សាលាដំបូងរាជធានីភ្នំពេញនឹងត្រូវ បើកសវនាការជំនុំជម្រះនៅថ្ងៃព្រឹកទី១៥ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខនេះ ។
លោក មេធាវី គា អ៊ាវ បានបញ្ជាក់ប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២២ ខែមិថុនា នេះថា សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការជំនុំជម្រះសំណុំរឿងនេះ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ដោយមានលោក តុប ឈុនហេង អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ។
គួរំលឹកថា ជនជាប់ចោទ ថោង សារ៉ាត់ លោក អាំង មាលិតី និងទណ្ឌិត ឈូក បណ្ឌិត ច្រើនយកមន្ទីរពេទ្យរុស្សីូធ្វើជាកន្លែងស្នាក់អាស្រ័យជំនួសកន្លែងឃុំខ្លួន ខណៈថាមានជម្ងឺ៕
ដោយ៖ សុខ ខេមរា
...