​មន្ត្រី​យោធា​សក្ដិ​៤​កន្លះម្នាក់​ បាញ់​សម្លាប់​ខ្លួន​ឯង​នៅ​លើ​ខ្យូ​សក្នុង​ដីចម្ការ​របស់​ឪពុក

ចែករំលែក៖

ខេត្តតាកែវ៖ មន្ត្រី​យោធា​ពាក់​សក្ដិ​៤​កន្លះ​ម្នាក់ មក​ពី​ខេត្ត​ព្រះ​សីហ​នុ មិនដឹងថាមាន​វិបត្តិ​រឿង​អ្វី​នោះទេ​ ស្រាប់តែធ្វេីសកម្មភាព​បា​ញ់​ស​ម្លា​​ប់​ខ្លួនឯង​នៅ​លើ​ខ្យូ​ស​ក្នុង​ដីចម្ការ​របស់​ឪពុក។ នេះបើ​យោងតាម​សេចក្តីរាយការណ៍​បឋម​ របស់​សមត្ថកិច្ច​ខេត្ត​តាកែវ​ បានឱ្យដឹង​នាថ្ងៃទី​០៥​ ខែឧសភា​ ឆ្នាំ​២០២៣។

ប្រភពដដែលបន្តថា​ ករណី​បាញ់​សម្លាប់​ខ្លួន​ឯង​នេះ​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៤ ខែឧសភាម្សិលមិញនេះ​ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ឬ​ស្សី សង្កាត់​បារាយណ៍ ក្រុង​ដូន​កែវ ខេត្តតាកែវ​។

ជនរងគ្រោះ​ឈ្មោះ ហ៊​ន ប៊ុ​ណ្ណា​រ័​ត្ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជាមន្រ្តីយោធា​ មាន​ឋាន​ន្ទ​រ​សក្តិ​វរៈសេនីយ៍ទោ “​ពាក់​សក្ដិ​បួន​កន្លះ​” បម្រើ​ការងារ​នៅ​ក្រុងព្រះសីហនុ និង​មាន​ទីលំនៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

មន្រ្តីដដែលបន្តថា​ មុនពេល​កើតហេតុ​គេឃេីញជន​រង​គ្រោះ​ជិះ​រថយន្ត​មួយ​គ្រឿងម៉ាក XPANDER CROSS ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កម្ពុជា​VINA 5053 ដោយ​ធ្វើ​ដំណើរ​ចេញពី​ក្រុងព្រះសីហនុ មក​លេង​ឪពុក​ម្តាយ​នៅ​ខេត្តតាកែវ និង​ទៅ​អង្គុយ​នៅ​លើ​ខ្យូ​ស​ក្នុង​ដីចម្ការ​តែ​ម្នាក់​ឯង ប៉ុន្តែ​មិនដឹង​ជា​មូលហេតុ​យ៉ាងម៉េច? ជន​រង​គ្រោះ​ក៏​បា​​ញ់​ស​ម្លា​ប់​ខ្លួន​ដោយ​អាវុធ​ខ្លី ម៉ាក SIU SAVER P220 នៅ​លើ​ខ្យូ​ស​ប្រក់​ស្បូវ ធ្វើ​អំពី​ឈើ ក្នុង​ដីចម្ការ​របស់​ឪពុក​នោះ​តែ​ម្តង​។

បើ​តាម​សាក្សី​នៅ​ក្បែរ​កន្លែង​កើតហេតុ បានឱ្យ​ដឹង​​ថា មុន​កើតហេតុ ជន​រង​គ្រោះ​ធ្វើ​ដំណើរ​ចេញ​មក​ពី​ខេត្ត​ព្រះ​សីហ​នុ ដោយ​រថយន្ត​ផ្ទាល់ខ្លួន ហើយ​មុន​ចូល​ក្នុង​ចម្ការ ជន​រង​គ្រោះ​បាន​មក​អង្គុយ​លេង​នៅផ្ទះ​សាច់ញាតិ​របស់​ខ្លួន​មួយសន្ទុះ រួច​ក៏​ចាក់សោ​របង​ជិះ​រថយន្ត​ចូល​ក្នុង​ចម្ការ​តែ​ម្នាក់ឯង ដោយ​ចុះ​ពី​រថយន្ត​ទៅ​អង្គុយ​ក្នុង​ខ្យូ​ស ស្រាប់តែ​មួយសន្ទុះ​ក្រោយមក ក៏​លឺ​ស្នូរ​កាំ​ភ្លើ​.​ង​ផ្ទុះ​ឡើង ធ្វើ​ឱ្យ​សាច់ញាតិ​ជន​រង​គ្រោះ​នាំ​គ្នា​ចូល​មក​មើល ក៏​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លា​.​ប់​នៅ​លើ​ខ្យូ​ស​ក្នុង​ចម្ការ​បាត់​ទៅ​ហើយ​។

ប្រភពដដែលបន្តថា​ ជន​រង​គ្រោះ​ឱ្យ​តែ​មក​លេង​ដីចម្ការ​របស់​ខ្លួន គឺ​តែងតែមាន​ប្រពន្ធ​និង​កូន ព្រមទាំង​បងប្អូន​ជា​ច្រើន​នាក់​មក​ជាមួយដោយ​ផឹកស៊ី​សប្បាយ​រាល់​លើក ប៉ុន្តែ​លើក​នេះ គឺ​មក​តែឯង​ក៏មានហេតុការណ៍នេះកើតឡើង​តែ​ម្តង​។ ហើយ​សាច់ញាតិ​របស់​ជន​រង​គ្រោះ ក៏​មិន​ទាន់​ដឹង​លម្អិត​ថា តើ​ជន​រង​គ្រោះ​មាន​វិបត្តិ​អ្វី​រឿង​នោះ​ទេ? រហូត​ឈាន​ទៅ​ដល់​ការ​បា​​ញ់​ស​ម្លា​ប់​ខ្លួនឯង​បែប​នេះ​។

ក្រោយ​ពេល​កើតហេតុ កម្លាំងនគរបាល​មូលដ្ឋាន និង​មន្រ្តីជំនាញ​ស្រុក​-​ខេត្ត បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​បាន​បង្កើត​គណៈកម្មការ​ពិនិត្យ​សាកស​​ព​ជន​រង​គ្រោះ ក្រោម​ការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​។​ បន្ទាប់ពីធ្វើការ​ពិនិត្យ​សាកស​ព​ជន​រង​គ្រោះ​រួចរាល់ គណៈកម្មការ​បាន​ធ្វើការ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ធ្វើ​អត្ត​ឃា​ត​ដោយ​ប្រើ​អាវុធ​ខ្លី​បា​ញ់​ទៅ​លើ​ត្រចៀក​ខាងស្តាំ​ធ្លាយ​ទៅ​ថ្ងាស​ខាង​មុខ បណ្ដាល​ឱ្យ​ស្លា​ប់​បាត់បង់​ជីវិត​ពិតប្រាកដ​មែន​។

...

បច្ចុប្បន្ន​ស​ព​ជន​រង​គ្រោះ​ ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះ​របស់​ជន​រង​គ្រោះ ស្ថិត​នៅ​ក្នុង​សង្កាត់​ទឹកល្អក់ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print