ភ្នំពេញ៖ បរុសម្នាក់ំពុងបើកឡំប្រឺតាដឹកភ្ញៀវ៣នាក់ចេញពីម្តុំវត្តបទុមវតីដើម្បីទៅរកហូបអាអាហារត្រូវបានបុរសជាជនសង្ស័យម្នាក់ជិះម៉ូតូ១គ្រឿងមកធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃបានសម្រេច ហើយព្យយាមជិះម៉ូតូគេចខ្លួនបាត់ស្រមោលទៅ។ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០៤ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង០៤និង១០នាទីរសៀល នៅចំណុចលើស្ពានអាកាស៥មករា ផ្លូវលេខ១១០ ភូមិ១៤ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ សឿន វ៉ាន់ណេត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ឡំប្រឺតា មានទីលំនៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ ស្មាន ហ្វាហ្សុី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ(មានសារធាតុញៀន)។
*សម្ភារបាត់បង់(គ្មាន)
*សម្ភារដកហូតរួមមាន÷
១-ទូរស័ព្ទដៃ១គ្រឿងម៉ាក IPHONE 12 PRO MAX ពណ៌ទឹកសមុទ្រ គ្មានសុីម (របស់ជនរងគ្រោះ)។
២-ម៉ូតូ១គ្រឿងម៉ាក HONDA SCOOPY ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ1GT-4485។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៤និង១០នាទីរសៀល ជនរងគ្រោះបើកឡំប្រឺតាដាក់ភ្ញៀវមានគ្នា៣នាក់ចេញពីម្តុំវត្តបទុមវតី ដើម្បីទៅរកទិញអាហារហូប លុះពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ០១នាក់ជិះម៉ូតូម៉ាកScoopy ពណ៌ក្រហមមកធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃម៉ាកខាងលើបានសម្រេចហើយក៏ជិះម៉ូតូគេចខ្លួនបាត់ទៅ ភ្លាមៗនោះជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១។ បន្ទាប់មកក៏ឆែកក្នុងប្រព័ន្ធអាយ
ក្លោដមើល ក៏ឃើញលោតនៅចំណុចមូលដ្ឋានសង្កាត់ច្រាំងចំរេះទី២ ទើបកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងជំនាញធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញាឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើនៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង០៨:៣០នាទី ត្រង់ចំណុចលើផ្លូវជាតិលេខ៥ ក្រុមទី៨ ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើ សមត្ថកិច្ចយើងបានប្រគល់ទៅកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕ ដោយ៖ ជីណា