ខេត្តស្វាយរៀង: យ៉ាងហោចណាស់មានភ្លៀងលាយផ្គរខ្យល់និងរន្ទះបាញ់មួយគ្រាប់ពេញទំហឹងបណ្ដាលអោយសត្វក្របីមេនិងកូនងាប់ភ្លាមៗនៅកណ្ដាលវាលស្រែបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងម្ចាស់ទាំងថ្ងៃត្រង់។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីថ្ងៃទី០៨ខែឧសភាឆ្នាំ២០២៣ ស្ថិត នៅភូមិធ្នង់ ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀងម ។
យោងតាមសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបានអោយដឹងថាម្ចាស់ក្របីមានឈ្មោះ
ចាន់ ថន ភេទប្រុសអាយុ៥០ឆ្នាំមុខរបរកសិកររស់នៅភូមិធ្នង់ ឃុំថ្នាធ្នង់ស្រុករំដួល។
បើតាមអ្នកភូមិបានអោយដឹងថាមុនកើតហេតុមានមេឃស្រទុំហើយក៏មានភ្លៀងនិងខ្យល់បោកបក់យ៉ាងខ្លាំងខណៈនោះក៏មានរន្ទះបាញ់មួយគ្រាប់យ៉ាងខ្លាំងធ្វើអោយគាត់និងអ្នកភូមិកំពុងជ្រកភ្លៀងមិនហ៊ានចេញមកមើលនោះទេព្រោះខ្លាចសុវត្ថិភាពផ្ទាល់ខ្លួន។
ប្រភពបន្តថាបន្ទាប់ពីមេឃស្រឡះវិញក៏មានអ្នកភូមិដើរកាត់វាលស្រែស្រាប់តែមានការភ្ញាក់ផ្អើលឃើញក្របីមេកូន២ក្បាលងាប់បាត់ទៅហើយសំណាងមិនមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ។
អាជ្ញាធរមូលដ្ឋានស្រុកអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និង ក្រុមគ្រួសារ ដោយត្រូវបិទទូរទស្សន៍ ទូរស័ព្ទ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ផងដែរ៕ ដោយ៖សុថាន