ខេត្តបាត់ដំបង៖ ទីតាំងល្បែងលក់ចាក់ភ្នាល់បាល់ទាត់ជាច្រើនកន្លែងជុំវិញសណ្ឋាគារហូលីដេ ក្នុង
ប្រភពពីអ្នកលក់និងម្ចាស់ទីតាំងល្បែងភ្នាល់បាល់ទាត់នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ បានឲ្យដឹងថា ពួកគេបើកទីតាំងល្បែងភ្នាល់បាល់ទាត់នេះគឺបានបង់ប្រាក់ប្រចាំខែជូនសមត្ថកិច្ចជាច្រើននាក់ ទើបបើកលេងបាន ហើយក៏គ្មានសមត្ថកិច្ចណាហ៊ានមកបង្ក្រាបទេ ទោះជាសមត្ថកិច្ចមកក៏ពួកគេមិនខ្លាចមិនខ្ចីរត់គេចខ្លួនដែរ ព្រោះបញ្ជីឈ្មោះសមត្ថកិច្ចអ្នកមកយកលុយប្រចាំខែមានអស់ហើយ។
ប្រជាពលរដ្ឋបានឃើញស្នាដៃលោក ប៉ាង ហៀង អធិការក្រុងបាត់ដំបងទើបតែឡើងថ្មីដែលបង្ក្រាបមេឆ្នោត៨នាក់បញ្ជូនទៅតុលាកាកាលដើមខែមិថុនា កន្លងទៅ មានការត្រេកអរជាខ្លាំងហើយសង្ឍឹមថា លោកអធិការរូបនេះនឹងបង្ក្រាបទីតាំងភ្នាល់បាល់ទាត់នេះទៀត។ ហើយលោកអធិការក្រុងបាត់ដំបងទើបតែឡើងថ្មីនេះក៏បានសន្យាមុខអ្នកយកព័ត៌មានជាច្រើនអង្គភាពថានឹងបង្ក្រាបទីតាំងភ្នាល់បាល់ទាត់ក្នុងក្រុងបាត់ដំបង តែរយៈពេលជាច្រើនថ្ងៃហើយមិនឃើញមានការបង្ក្រាបសោះ ឬក៏លោក ប៉ាង ហៀង ឡើងមកត្រូវថ្នាំសណ្តំរបស់ឈ្មួញទុច្ចរឹតទាំងនោះដែរឬ?
ដោយ៖ សំ វិច្ឆិកា