ភ្នំពេញ ៖ គេសង្កេតឃើញរថយន្តធុនធំគ្រប់ប្រភេទជាក់ស្តែងរថយន្តដឹកថ្ម ដឹក ខ្សាច់ រថយន្តដឹកដែកនិងរថយន្តដឹក
ជារៀងរាល់ថ្ងៃកំណាត់ផ្លូវជាច្រើនជុំវិញ ក្រុងភ្នំពេញត្រូវបានកកស្ទះចរាចរដោយសារតែបញ្ហារថយន្តធុនធំបើកឆ្លងកាត់ជាក់ ស្តែងកំណាត់ផ្លូវជាតិមួយចំនួនដូចជាផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ ផ្លូវជាតិលេខ ២ ខណ្ឌមានជ័យ ផ្លូវ២១៧ ហៅផ្លូវចម្ការ ដូង ខណ្ឌដង្កោ ផ្លូវជាតិលេខ៣ និងផ្លូវជាតិ លេខ៤ ខណ្ឌពោធិ៍សែនជ័យ ផ្លូវជាតិលេខ ៥ ខណ្ឌព្រែកព្នៅ និងខណ្ឌប្ញស្សីកែវ និងផ្លូវ ជាតិលេខ៦ ខណ្ឌជ្រោយចង្វា គឺប្រឈម នឹងបញ្ហាស្ទះចរាចរយ៉ាងខ្លាំងដោយសាររថយន្តធុនធំប្រជ្រៀតគ្នាសម្រុកចូលក្រុង ។
គួរបញ្ជាក់ថា កន្លងមកលោក ប៉ា សុជាតិ វង្ស អភិបាលរាជធានីភ្នំពេញបានដាក់បទបញ្ជាតឹងរុឹងតាមបណ្តាខណ្ឌទាំង១២ក្នុងរាជធានីភ្នំពេញ ត្រូវហាមឃាត់រថយន្តធុនធំមិនឲ្យបើកឆ្លងកាត់ក្រុងភ្នំពេញនៅពេលថ្ងៃឡើយ ប៉ុន្តែមួយរយៈពេលថ្មីៗនេះបទ បញ្ជារបស់លោកអភិបាលរាជធានីភ្នំពេញមិនដឹងថាលោកអភិបាលខណ្ឌទាំង១២ យកទុកនៅកន្លែងណាទេ។ ព្រោះសព្វថ្ងៃ បាន បណ្តែតបណ្តោយឲ្យរថយន្តធុនធំរថយន្តទំនិញលើសចំណុះរថយន្តដឹកខ្សាច់ហូរហៀរប្រឡាក់ផ្លូវបើកឆ្លងកាត់ក្រុងបង្កកឲ្យកកស្ទះចរាចររៀងរាល់ថ្ងៃធ្វើឲ្យបាត់ បង់សណ្តាប់ធ្នាប់សាធរណៈផងដែរ ។
តាមការរិះគន់ពីមជ្ឈដ្ឋានទូទៅចំពោះបញ្ហាខាងលើនេះគឺគ្រប់ច្រកចូលក្រុង ភ្នំពេញសុទ្ធតែមានសមត្ថកិច្ចដាក់គោលដៅត្រួតពិនិត្យលើកយានជំនិះគ្រប់ប្រភេទ ប៉ុន្តែមូលហេតុអ្វីបានជារថយន្តធុនយក្សនៅតែឆ្លងកាត់បើកចូលក្រុងបានយ៉ាងរលូនស្ទើតែដល់គោលដៅត្រួតពិនិត្យរបស់ សមត្ថកិច្ចឬបើកឆ្លងកាត់ទៀតផង។ តើ មកពីម្ចាស់រថយន្តធុនយក្សបង់លាភសក្ការ ជូនអស់លោកសមត្ថកិច្ចទើបបានអាចឆ្លងកាត់ស្រួលបែបនេះ?ឬក៏រថយន្ត ធុនធំដឹក ដី ដឹកខ្សាច់ ដឹកថ្ម ដឹកដែក និងទំនិញផ្សេង មានសែស្រឡាយជាមន្ត្រីធំៗនិងមាន បុណ្យសក្តិខ្ពង់ខ្ពស់បានជាសមត្ថកិច្ចមិនហ៊ានឃាត់? ហើយនឹងបន្តរង់ចាំមើលតើលោកអភិបាលរាជធានីភ្នំពេញវិធានការបែបណាចំពោះបញ្ហាទាំងនេះឬក៏អនុវត្ត វិធានការវែកចកដដែទេ ៕
ដោយ៖ ហេង នរិន្ទ្រ