លោករដ្ឋមន្ត្រី លឹម គានហោ បានអញ្ជេីញ​ចុះសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនប្រជាការពារប្រចាំស្រុកពញាឮ​ ចំនួន​ ២.០៧១​ នាក់

ចែករំលែក៖

ខេត្តកណ្តាល ; ថ្ងៃអង្គារ ០៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០២៣ លោក លឹម គានហោ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាឮ និង​ក្រុម​ការងារ​ បានអញ្ជេីញ​ចុះសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនប្រជាការពារប្រចាំស្រុកពញាឮ​ ចំនួន​ ២.០៧១​ នាក់​ ។
លោករដ្ឋមន្ត្រីប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ បានមានប្រសាសន៍ថា ប្រជាការពារបានដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយបានសហការយ៉ាងល្អជាមួយនឹងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បី​ភូមិ​ ឃុំ​ មាន​សុវត្ថិភាព​ ។ ដ្បិតប្រជាការពារបម្រើការងារដោយស្ម័គចិត្ត ប៉ុន្តែបានជួយដល់កងកម្លាំងមួយផ្នែកធំ ដូចជាដើរល្បាត ការពារ រៀបចំសណ្តាប់ធ្នាប់ និងជួយសម្អាតអនាម័យបរិស្ថានបានល្អថែមទៀតផង ។ លោករដ្ឋមន្ត្រីបន្តថា យេីងមាន​ថ្ងៃ​នេះ​ ដោយសារ​ប្រទេស​យើង​មាន​សុខសន្តិភាព​ ក្រោម​ការដឹកនាំ​ដ៏ខ្ពង់ខ្ពស់​ប្រកបដោយ​កិត្តិបណ្ឌិត​របស់​ សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ ដូច​នេះ​ យេីង​ទាំង​អស់​គ្នា​ត្រូវ​ការ​ពារ​ឲ្យ​បាន​នូវ​សន្តិភាព​ ។ សម្រាប់​ការយកចិត្តទុកដាក់​ និងឧបត្ថម្ភដល់ប្រជាការពារនាពេលនេះ គឺជាការលើកទឹកចិត្តដល់កម្លំាង ប្រជាការពារ ដែលបានខិតខំបម្រើសង្គមនាពេលកន្លងមក ម្យ៉ាងវិញទៀត ដោយសារតែប្រជាការពារពុំមានប្រាក់ខែ ។
នៅក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រីប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ បានឧបត្តម្ភដល់ប្រជាការពារទាំង​ ២.០៧១​ នាក់ ដោយ​ក្នុងម្នាក់ៗទទួលបាននូវថវិកាចំនួន ៤០.០០០​ រៀល នឹង​បន្ត​ឧបត្ថម្ភ​ជា​បន្តបន្ទាប់​ទៀត​ ៕

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print