ខេត្តកណ្តាល ; ថ្ងៃអង្គារ ០៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០២៣ លោក លឹម គានហោ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាឮ និងក្រុមការងារ បានអញ្ជេីញចុះសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនប្រជាការពារប្រចាំស្រុកពញាឮ ចំនួន ២.០៧១ នាក់ ។
លោករដ្ឋមន្ត្រីប្រធានក្រុមការងារថ្នាក់ជាតិ បានមានប្រសាសន៍ថា ប្រជាការពារបានដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយបានសហការយ៉ាងល្អជាមួយនឹងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីភូមិ ឃុំ មានសុវត្ថិភាព ។ ដ្បិតប្រជាការពារបម្រើការងារដោយស្ម័គចិត្ត ប៉ុន្តែបានជួយដល់កងកម្លាំងមួយផ្នែកធំ ដូចជាដើរល្បាត ការពារ រៀបចំសណ្តាប់ធ្នាប់ និងជួយសម្អាតអនាម័យបរិស្ថានបានល្អថែមទៀតផង ។ លោករដ្ឋមន្ត្រីបន្តថា យេីងមានថ្ងៃនេះ ដោយសារប្រទេសយើងមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ដូចនេះ យេីងទាំងអស់គ្នាត្រូវការពារឲ្យបាននូវសន្តិភាព ។ សម្រាប់ការយកចិត្តទុកដាក់ និងឧបត្ថម្ភដល់ប្រជាការពារនាពេលនេះ គឺជាការលើកទឹកចិត្តដល់កម្លំាង ប្រជាការពារ ដែលបានខិតខំបម្រើសង្គមនាពេលកន្លងមក ម្យ៉ាងវិញទៀត ដោយសារតែប្រជាការពារពុំមានប្រាក់ខែ ។
នៅក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រីប្រធានក្រុមការងារថ្នាក់ជាតិ បានឧបត្តម្ភដល់ប្រជាការពារទាំង ២.០៧១ នាក់ ដោយក្នុងម្នាក់ៗទទួលបាននូវថវិកាចំនួន ៤០.០០០ រៀល នឹងបន្តឧបត្ថម្ភជាបន្តបន្ទាប់ទៀត ៕
ដោយ : សិលា