ប្រជាពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បានរាយការណ៍ជូនសមត្ថកិច្ច នៅស្រុកគាស់ក្រឡ និងស្រុកថ្មគោល

ចែករំលែក៖

ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋរស់នៅស្រុកគាស់ក្រឡ និងស្រុកថ្មគោល កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញ បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ​ ក៏មករាយការណ៍ជូនសមត្ថកិច្ចចំនួន ០២ករណីផ្សេងគ្នា។

យោងតាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងថា​ ករណីទី១ វេលាម៉ោង ១០និង៣០នាទី កម្លាំងប្រជាការពារឈ្មោះ ស្រិល ម៉ើ ភេទប្រុស​ អាយុ ៤៥ឆ្នាំ រស់នៅឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង បានប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ១គ្រាប់​ នៅនិងភ្លឺស្រែ ត្រង់ចំណុចបល្ល័ង្គជើង ភូមិសូភី ឃុំអន្លង់រុនស្រុកថ្មគោល ខេត្តបាត់ដំបង ហើយបានមករាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល។ ក្រោយទទួលដំណឹង សមត្ថកិច្ចបានចុះត្រួតពិនិត្យប្រទះឃើញគ្រាប់ចំនួន ០១គ្រាប់ ហើយសមត្ថកិច្ចបានរួចរាយការណ៍បន្តជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ដើម្បីយកទៅកំទេចចោល។​

-ករណីទី២ ស្ថិតនៅក្នុងចំណុចទួលវែង ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មានប្រជាពលរដ្ឋម្នាក់ បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយបានមករាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ។ ក្រោយទទួលដំណឹង សមត្ថកិច្ចបានចុះត្រួតពិនិត្យប្រទះឃើញគ្រាប់ប្រភេទ B40 ចំនួន ០១គ្រាប់ ហើយសមត្ថកិច្ចបានរួចរាយការណ៍បន្តជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ដើម្បីយកទៅកំទេចចោល។​

...

ឆ្លៀតក្នុងឱកាសនោះ​ នគរបាលស្រុក អំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់ នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ចជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌ និងអាវុធទាំងនោះជាយថាហេតុ៕ ដោយ​៖អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print