កូរ៉េខាងជើង ​បាន​ធ្វើការ​ចោទ​ប្រកាន់​ថា ​ក្រុម​នគរបាល​សម្ងាត់​កូរ៉េ​ខាងត្បូងបាន​ចាប់​ពង្រត់​ស្ត្រី​កូរ៉េ​ខាងជើង 

ចែករំលែក៖

កន្លងមកពលរដ្ឋកូរ៉េខាងជើង ​១២នាក់បានរត់ទៅកាន់កូរ៉េខាងត្បូងត្រូវបានកូរ៉េខាងជើងស្នើរឲ្យសងត្រឡប់មកវិញ តែ

...
កូរ៉េខាងត្បូងមិនព្រម ហើយពេលនេះករណីនោះបានក្លាយទៅ​ជា​បណ្តឹង​ទៅ​ដល់​តុលាការ​ដោយសារ​កូរ៉េ​ខាងជើង ​បាន​ទាមទារ​ឲ្យ​បញ្ជូន​មនុស្ស​ទាំង ​១២​នាក់​នេះ ​ប្រគល់​ទៅ​ឲ្យ​កូរ៉េខាងជើង​វិញ​ជា​បន្ទាន់។ តែ​អាជ្ញាធរ​កូរ៉េ​ខាងត្បូង​បាន​ធ្វើ​មិនដឹង​មិនឮ។ ក្រោយ​មក​កូរ៉េ​ខាង​ជើង​បាន​ទាំង​ថត​ផ្សាយ​វីដេអូ​​បង្ហាញ​ពី​ក្រុម​គ្រួសារ​របស់​ស្ត្រី​ទាំង​១២​នាក់​នេះ ​ដែល​ទទូច​ចង់​មក​ជួប​នៅ​កូរ៉េ​ខាងត្បូង។ តែ​កូរ៉េ​ខាងត្បូង​បដិសេធ​ទៀត ដោយ​អះអាង​ថា ​កន្លែង​ស្នាក់​នៅ​របស់​ស្ត្រី​ភៀសខ្លួន​ទាំងនោះត្រូវ​ទុកជា​ការ​សម្ងាត់​ខ្លាចក្រែង​មាន​គេញសម្ងាត់​របស់​កូរ៉េ​ខាងជើង​មក​លប​សម្លាប់។

បន្ទាប់​មកទៀត ​កូរ៉េខាងជើង​បាន​ស្នើឲ្យ​អង្គការ​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​កូរ៉េ​ខាងត្បូង​ឈ្មោះ ​សមាគម​មេធាវី​ ដើម្បី​សង្គម​ប្រជាធិបតេយ្យ​ឲ្យ​ធ្វើ​ជា​តំណាង​ក្រុម​គ្រួសារ​ស្ត្រី​កូរ៉េ​ខាង​ជើង​ទាំង​១២​នាក់ ដើម្បី​ដាក់​ពាក្យប្តឹង​ទៅ​តុលាការ។ បណ្តឹងនេះ​ ​គឺ​ប្តឹង​ដោយ​ផ្ទាល់​ទៅ​នគរបាល​សម្ងាត់​ជាតិ​កូរ៉េ​ខាងត្បូង ពីបទ​ចាប់​ពង្រត់​ជនជាតិ​កូរ៉េ​ខាងជើង។

ករណី​ស្ត្រី​ជនជាតិ​កូរ៉េ​ខាងជើង​ ១២​នាក់ ​ដែល​ជា​បុគ្គលិក​ក្នុង​ភោជនីយដ្ឋាន​កូរ៉េ​ខាងជើង​មួយ​​នៅក្នុង​ប្រទេស​ចិន​បាន​ធ្វើ​ដំណើរ​មក​ដល់​កូរ៉េ​ខាងត្បូង​កាលពី​ខែ​មេសា ​កន្លងទៅ​នេះ បាន​ធ្វើ​ឲ្យ​សារព័ត៌មាន​ជាតិ​កូរ៉េ​ខាងត្បូង ​និង​អន្តរជាតិ ​បាន​ចុះ​ផ្សាយ​យ៉ាង​គគ្រិកគគ្រេង។​ កូរ៉េខាងជើង​បាន​ធ្វើការ​ចោទ​ប្រកាន់​ថា ​ក្រុម​នគរបាល​សម្ងាត់​កូរ៉េ​ខាងត្បូង​បាន​ចាប់​ពង្រត់​ស្ត្រី​កូរ៉េ​ខាងជើង​ទាំង​នោះ។ នៅថ្ងៃ​ទី​២១ ខែ​មិថុនា ​នេះ​ តុលាការ​កូរ៉េ​ខាងត្បូង ក្រុង​សេអ៊ូល ​បាន​បើក​សវនាការដើម្បី​ពិនិត្យ​មើល​លើ​បទ​ចោទ​ប្រកាន់​ ដែល​សមាគម​មេធាវី​ការពារ​សិទ្ធិ​មនុស្ស​មួយ​ក្រុមបាន​ចោទ​ប្រកាន់​ទៅ​លើ​ក្រុម​នគរបាល​សម្ងាត់​កូរ៉េ​ខាងត្បូង។

កាល​ពី​ថ្ងៃទី​១៣ ខែ​មេសា ​អាជ្ញាធរ​កូរ៉េ​ខាង​ត្បូង​បាន​ប្រកាស​ថា ​ មាន​ស្ត្រី​ជនជាតិ​កូរ៉េ​ខាង​ជើង ​១២​នាក់ ​និង​បុរស​ម្នាក់​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​សេអ៊ូល។ អ្នក​ទាំង​១៣​នាក់ ​បាន​ប្រាប់​អាជ្ញាធរ​កូរ៉េ​ខាងត្បូង​ថា ​ ពួក​ខ្លួន​បាន​រត់គេច​ចេញ​ពី​ភោជនីយដ្ឋាន​កូរ៉េ​ខាង​ជើង​មួយ​កន្លែង​ ដែល​មាន​ទីតាំង​នៅ​ប្រទេស​ចិន ​ហើយ​បាន​ធ្វើ​ដំណើរ​ទៅដល់​ប្រទេស​ថៃមុន​នឹង​បាន​មក​ដល់​កូរ៉េ​ខាង​ត្បូង។ គេមិនដឹង​ថា​ ភោជនីយដ្ឋាន​កូរ៉េ​ខាងជើង​នោះឈ្មោះអី​ នៅ​ត្រង់​ណាឲ្យ​ប្រាកដ​ទេ ​តែ​បើ​តាម​ការ​ស្មាន​គឺ​ប្រហែល​ជា​នៅ​ក្រុង​កំពង់ផែ ​Ningbo ​ ក្នុង​ខេត្ត​ Zhejiang ​របស់​ចិន ​ក្បែរ​ក្រុង​សៀងហៃ៕

13

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print