ក្រុមក្រឡាអុកក្រូអាតបានយកឈ្នះលើក្រុមជើងឯកយូរ៉ូចាស់អេស្ប៉ាញដោយលទ្ធផល២ទល់នឹង១ ហើយបានឡើងមកឈរ
ក្រោយទទួលបរាជ័យក្រុមអេស្ប៉ាញធ្លាក់មកកាន់លេខ២វិញហើយនឹងត្រូវទៅប៉ះក្រុមខ្លាំងអុីតាលី នៅវគ្គ១៦ក្រុមចុងក្រោយនៅក្នុងទីក្រុងប៉ារីសនាថ្ងៃចន្ទ ចំណែកក្រុមក្រូអាតនឹងត្រូវប៉ះក្រុមល្អបំផុតលំដាប់លេខ៣ក្នុងពូលផ្សេង ។
លោកVicente del Bosqueគ្រូបង្វឹក ក្រុមជម្រើសជាតិអេស្ប៉ាញបានថ្លែងថា គាត់មិនទាន់ចង់ជួបក្រុមដែលមានទម្រង់ល្អដូចជាអុីតាលីនោះទេ។ នេះគឺជាបរាជ័យដំបូងបង្អស់របស់អេស្ប៉ាញនៅក្នុងកម្មវិធីយូរ៉ូឆ្នាំ២០១៦ ។
ខ្សែការពារ Sergio Ramos បាននិយាយ ថា “យើងត្រូវលេងជាមួយនឹងក្រុមដែលគេរំពឹងថានឹងឈ្នះជើងឯក ប៉ុន្តែពួកយើងត្រូវតែយកឈ្នះលើក្រុមទាំងអស់ដើម្បីលើកពានរង្វាន់យូរ៉ូ”។
ចំណែកក្រុមជម្រើសជាតិទួរគីវិញនៅមានឱកាសឡើងទៅវគ្ក១៦ក្រុមចុងក្រោយនៅឡើយ ក្រោយពីពួកគេយកឈ្នះលើក្រុមសាធារណរដ្ឋឆេកដោយលទ្ធផល ២-០ នៅប្រកួតចុងក្រោយក្នុងពូល ដោយសារតែក្រុមលំដាប់លេខ៣ល្អបំផុតនៅក្នុងពូលចំនួន៤ក្រុមនឹងត្រូវជ្រើសរើសយកទៅ លេងវគ្កបន្តទៀតហើយជួបនឹងក្រុមកំពូលតារាងនៅក្នុងពូលនីមួយៗ។
ខាងក្រោមនេះគឺជាលទ្ធផលនៃការ ប្រកួតបាល់ទាត់កាលពីថ្ងៃទី២១ ខែមិថុុនា ឆ្នាំ ២០១៦ ៖
ដោយ៖ ដេវីត