បើទោះបីរុស្ស៊ីស្នើបន្ទន់ឥរិយាបថចង់ផ្សះផ្សាជាមួយអឺរ៉ុប អាមេរិក តែអឺរ៉ុបនៅតែដាក់ទណ្ឌកម្ម​បន្តទៀត

ចែករំលែក៖

រយៈពលកន្លងមកថ្មីៗរុស្សីបានបន្ទន់ឥរិយាបថជាមួយសហគមន៍អឺរ៉ុបនិងអាមេរិក ដោយរុស្ស៊ីចង់ពិភាក្សាគ្នា

...
បញ្ចប់វិបត្តិនិងការដាក់ទណ្ឌកម្មរបស់របស់អឺរ៉ុបទៅលើរុស្ស៊ី។ មិនត្រឹមតែប៉ុណ្ណោះលោក ពូទីន បានប្រកាសទទួលស្គាល់អាមេរិកជាប្រទេសមហាអំណាចតែមួយគត់នៅលើពិភពលោករបស់លោក ពូទីន នោះគឺដោយសារតែប្រទេសនេះមិនចង់ក្លាយជា​ប្រទេសត្រូវដើរសុំទាននាពេលអនាគត់។ លោក ពូទីន បានដឹងយ៉ាងច្បាស់ថា ប្រសិនបើប​ណ្តោយ​តទៅទៀតនោះសេដ្ឋកិច្ចរបស់រុស្ស៊ីនិងត្រូវធ្លាក់ចុះដល់បាតមិនងាចស្រោចស្រង់បានឡើយ។

ការខិតខំរបស់លោក ពូទីន គឺដើម្បីស្វែងរកការបញ្ចប់ទណ្ឌកម្មពីអឺរ៉ុបតែប៉ុណ្ណោះក្នុងការជួយដល់សេដ្ឋកិច្ចប្រទេសនេះឲ្យកាន់តែប្រសើរឡើងវិញក្រោយទទួលរងការខាងបង់ជាច្រើនដោយទណ្ឌកម្មទាំងនោះ។

ប៉ុន្តែការខិតខំក្លាយជាអត់ន័យក្រោយពេលដែលសហភាព​អឺរ៉ុប​បាន​សម្រេច​បន្ត​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​រុស្ស៊ី​រយៈពេល​៦ខែ​បន្ថែម​ទៀត​ បើ​ទោះ​បី​ជា​មាន​ការអំពាវនាវ​ឲ្យ​មាន​ការបន្ទន់​ឥរិយាបថ​ បន្ធូ​បន្ថយ​ឲ្យ​គ្នា​ទៅវិញ​ទៅមក ​យ៉ាងណា​ក៏​ដោយ។ ជា​ការ​ឆ្លើយតប​នឹង​ទណ្ឌកម្ម​ទាំងនេះ ​រុស្ស៊ី​ក៏​បាន​ហាម​ឃាត់​ការ​នាំចូល​ផលិតផល​កសិកម្ម​របស់​អឺរ៉ុប​វិញ​ដែរ។

ប្រទេសជាសមាជិកទាំង២៨ ​នៃ​សហភាព​អឺរ៉ុប បាន​សម្រេច​រួមគ្នា​នៅ​ទីក្រុង​ព្រុចសែលថា ​ត្រូវ​បន្ត​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅ​លើ​រុស្ស៊ី​រយៈពេល​៦ខែ​ទៀត ​ពោល​គឺ​ចាប់​ពី​ខែ​កក្កដា ​រហូត​ដល់​តំណាច់ខែ​មករា​ ឆ្នាំ​ក្រោយ​។ ទណ្ឌកម្ម​សេដ្ឋកិច្ច​នេះ​គឺ​មាន​ជាប់​ពាក់ព័ន្ធ​ជា​អាទិ៍ ​ធនាគារ​របស់​រុស្ស៊ី ​ក្រុមហ៊ុន​នាំចេញនាំចូល​ប្រេង​របស់​រុស្ស៊ី​ព្រមទាំង​ក្រុមហ៊ុន​ផលិត​សម្ភារសិក​របស់​រុស្ស៊ី​ជាដើម។​ មិនត្រឹម​តែ​ប៉ុណ្ណោះជនជាតិ​រុស្ស៊ី​ចំនួន​ជិត​១៥០​នាក់​ ដែល​អ្នក​ខ្លះ​ជា​មន្ត្រី​និង​ជា​ថៅកែ​ធំៗ ​ដែល​ស្និទ​នឹង​លោក​ ពូទីន​ ក៏​ជាប់​នៅ​ក្នុង​បញ្ជីរខ្មៅ​របស់​សហភាព​អឺរ៉ុប​ ហើយ​ត្រូវ​អឺរ៉ុប​ហាម​មិន​ឲ្យ​ចូល​ដី​អឺរ៉ុប​ទេ។

​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុបបាន​ដាក់​ទៅ​លើ​រុស្ស៊ី​នៅ​ចុង​ឆ្នាំ​២០១៤ ​ដើម្បី​ជា​ការ​ស្តីបន្ទោស​ទៅលើ​រុស្ស៊ី​ដែល​បាន​លូកដៃ​បញ្ឆេះ​សង្រ្គាម​បំបែក​ទឹកដីនៅ​ភាគ​ខាងកើត​អ៊ុយក្រែន។ បារាំង​និង​អាល្លឺម៉ង់​បាន​ព្យាយាម​នាំ​ភាគី​ទាំងអស់ ​មក​កាន់​តុចរចា​ដោយ​បាន​សម្រេច​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​ទីក្រុង​មីនស្គ៍។ យោង​តាម​កិច្ចព្រមព្រៀង​នេះ​ រុស្ស៊ី​ត្រូវ​តែ​គោរព​បទ​ឈប់បាញ់ ​និង​អនុញ្ញាត​ឲ្យ​មាន​ការ​វិល​ត្រលប់​មក​រក​សន្តិភាព​នៅ​ភាគ​ខាងកើត​អ៊ុយក្រែន​វិញ។

ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​សហភាព​អឺរ៉ុប​ បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រុស្ស៊ីក្នុង​ឆ្នាំ​២០១៥​ និង​ដើម​ឆ្នាំ​២០១៦​នេះ ​ ជួប​បញ្ហា​លំបាក​យ៉ាងខ្លាំង។​ ជា​ការ​សងសឹក​រុស្ស៊ី​ក៏​បាន​ហាម​ឃាត់​ការ​នាំចូល​ផលិតផល​កសិកម្ម ​បន្លែ​ផ្លែឈើ ​ទឹកដោះគោ​ជាដើម ​របស់​សហភាព​អឺរ៉ុប។

ដោយឡែក ​លោក ​បេត្រូ ប៉ូរ៉ូឆិនកូ ​ប្រធានាធិបតី​អ៊ុយក្រែន ​ដែល​កំពុង​តែ​មាន​វត្តមាន​នៅ​ទីក្រុង​ប៉ារីស​ បាន​មាន​ប្រសាសន៍​ថា ​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​រុស្ស៊ីគឺ​ជា​វិធី​តែ​មួយ​គត់ដើម្បី​ដាក់​ពិន័យ​លើ​រុស្ស៊ី ហើយ​ហាម​កុំ​ឲ្យ​រុស្ស៊ី​មក​បង្ករ​ចលាចល​នយោបាយនៅ​ភាគ​ខាង​កើត​អ៊ុយក្រែន​ទៀត។

តែ​យ៉ាងណា​ក៏​ដោយ ​លោក ​ហ្សង់ម៉ាក អេរ៉ូ ​រដ្ឋមន្ត្រី​ការ​បរទេស​បារាំង​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​២០​ ខែមិថុនា ​ថា ​គេ​គួរ​ចាប់ផ្តើម​ពិចារណា​អំពី​ការ​ដកទណ្ឌកម្ម​ដើម្បី​ជា​នា​គ្នា​ជាមួយ​រុស្ស៊ី​វិញ ​នៅ​ដំណាច់​ឆ្នាំ​២០១៦​នេះ។ ចំណែក​លោករដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​ធ្លាប់​បាន​បញ្ជាក់​ថា ​អាល្លឺម៉ង់ ​មិន​ប្រឆាំង​ទេក្នុង​ការ​ដកទណ្ឌកម្ម​ជា​តំណាក់​បន្តិច​ម្តងៗ​ពី​រុស្ស៊ី។

យ៉ាងណាមិញ ​លោក ហ្សង់ក្លូដ ជុងគើ​ ប្រធាន​គណកម្មការ​អឺរ៉ុប​ ដែល​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុង​សាំងបេតេស្បួរក៍ ​ កាល​ពី​ដើម​ខែ​មិថុនា ​បាន​មាន​ប្រសាសន៍​ថា ​ វិធី​តែមួយ​គត់​ដើម្បី​ឲ្យ​រុស៊្សី ​និង​អឺរ៉ុប​មើល​មុខ​គ្នា​ត្រង់​វិញ ​គឺ​ត្រូវ​តែ​លុប​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទាំង​សង​ខាងចោល។ ចំណែក​លោកប្រធានាធិបតីរុស្ស៊ី​បាន​ឆ្លើយ​តប​ថា ​ ខាង​រុស្ស៊ី​គេ​មិន​មាន​ចិត្ត​ប្រកាន់​ខឹង​គំគួន​នឹង​សហភាព​អឺរ៉ុប​ទេ ​​តែ​ការ​ដកទណ្ឌកម្ម​ត្រូវធ្វើ​ទាំង​សងខាង​មិនមែន​រុស្ស៊ី​តែ​ម្នាក់​ឯង​ទេ៕

1 (2)

1 (1)

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print