ពលករខ្មែរចំណាកស្រុក ១៣៦នាក់ត្រូវភាគីថៃចាប់បញ្ជូនមកអោយសមត្ថកិច្ចកម្ពុជា

ចែករំលែក៖

ខេត្តបាត់ដំបង ៖ យោងតាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ចឱ្យដឹងថា អាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរខុស

...
ច្បាប់ជាង១០០នាក់ ត្រឡប់មកស្រុកខ្មែរវិញជាបន្តបន្ទាប់ កាលពីរសៀលថ្ងៃទី២១ មិថុនា តាមច្រកទ្វារអន្តរជាតិ «ដូង» ក្នុងស្រុកកំរៀង និងច្រកតំបន់ «ភ្នំដី» ក្នុងស្រុកសំពៅលូន ។

ពលករចំនួន១៣៥នាក់ ក្នុងនោះស្ត្រីចំនួន៣៧នាក់ ត្រូវអាជ្ញាធរថៃបញ្ជូនតាមច្រកអន្តរជាតិ «ដូង» ក្នុងស្រុកកំរៀង កាលពីវេលាម៉ោង០៣ និង៤០នាទីរសៀល ។ រីឯចំនួន១៤នាក់ទៀត ក្នុងនោះស្ត្រី៥នាក់ ដែលមានទាំងក្មេងតូចៗផង ត្រូវអាជ្ញាធរថៃបញ្ជូនតាមច្រកតំបន់ «ភ្នំដី» ស្រុកសំពៅលូន នៅម៉ោង០៥ល្ងាចថ្ងៃដដែល ។

បើតាមមន្ត្រីព្រំដែនខ្មែរបានបញ្ជាក់ថា ពលករខ្មែរទាំងអស់នោះ ត្រូវអាជ្ញាធរថៃចាប់បញ្ជូនត្រឡប់មកស្រុកខ្មែរវិញ ដោយសារឆ្លងដែនទៅធ្វើកម្មករនៅប្រទេសថៃដោយខុសច្បាប់ ។

ក្រោយពីបញ្ជូនចូលមកដល់ដីខ្មែរ ពលរដចំណាកស្រុកទាំងនោះ បានវិលត្រឡប់ទៅកាន់ស្រុកកំណើតរៀងៗខ្លួន៕​

image

image

image

image

ដោយ៖ សហការី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print