Lionel Messi ក្លាយទៅជាកីឡាករស៊ុតបាល់បាន ច្រើនជាងគេបំផុតក្រោយជួយអាហ្សង់ទីនទៅវគ្គផ្តាច់ព្រ័ត្រ

ចែករំលែក៖

ខ្សែប្រយុទ្ធ Lionel Messi បានក្លាយទៅជាកីឡាករដែលស៊ុតបាល់បញ្ចូលទីបានបានច្រើនជាងគេបំផុតរបស់ប្រទេសអាហ្សង់ ទីនបន្ទាប់ពីស៊ុត

...
បាល់បញ្ចូលទីលើក្រុម សហរដ្ឋអាមេរិកនៅក្នុងកម្មវិធី Copa America វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។

កីឡាករវ័យ២៨ឆ្នាំរូបនេះបានសុតបាល់ហ្វ្រីុឃីកបញ្ចូលទីយ៉ាងល្អឥតខ្ចោះនៅក្នុងនាទី៣២។ក្រោយចប់ការប្រកួតអាហ្សង់ទីនឈ្នះអាមេរិកដោយលទ្ធផល ៤-០។ ៣ គ្រាប់ផ្សេងទៀតរបស់អាហ្សង់ទីនកើតចេញពីខ្សែប្រយុទ្ធ Ezequiel Lavezzi មួយគ្រាប់ និងកីឡាករ Gonzalo Higuainពីរគ្រាប់។

ខ្សែប្រយុទ្ធរបស់ក្លិប Barcelona កីឡា ករ Lionel Messi ស៊ុតបាល់បាន៤គ្រាប់ ហើយនៅក្នុងកម្មវិធី Copa America ឆ្នាំនេះតែនៅតាមពីក្រោយកីឡាករEduardo Vargasរបស់ឈីលីចំនួន១គ្រាប់។ រូបគេនៅមានឱកាសស៊ុតបាល់បន្ថែមទៀតដើម្បីទទួលបានពានរង្វាន់ស្បែកជើងមាសនៅក្នុងកម្មវិធីទ្វីបអាមេរិកខាងត្បូងនេះ ។

គួរបញ្ជាក់ថា អាហ្សង់ទីនគឺជាក្រុម ដែលគេរំពឹងថានឹងឈ្នះជើងឯកនៅក្នុងឆ្នាំនេះ។ ពួកគេបានឆ្លងទៅវគ្គផ្តាច់ព្រ័ត្រនៃ កម្មវិធីធំ២ដងក្នុងឆ្នាំ២០១៥និង២០១៤តែពុំទទួលបានជោគជ័យទាំង២លើក ៕​

13510497_1139222769467516_1654282609_n

13522593_1139222792800847_976587405_n

13522392_1139222786134181_800205843_n

13499751_1139222849467508_1195317020_o

13487573_1139222766134183_1202242114_n

ដោយ៖ ដេវីត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print