ម៉េង កែវពេជ្ជតា លេចជម្លោះបន្តបន្ទាប់តាមហ្វេសប៊ុក

ចែករំលែក៖

ភ្នំពេញ៖ ទើបនឹងបង្ហាញក្តីព្រួយបារម្ភអំពីសុខសុវត្ថិភាពខ្លួនមិនបានប៉ុន្មានផង តារាចម្រៀងស្រី អ្នកនាង ម៉េង កែវ ពេជ្ជតា

...
បានលេចចេញទំនាស់ថ្មីបន្ថែមមួយទៀតជាមួយអ្នកសារព័ត៌មានម្នាក់។ នេះគឺជាទំនាស់តាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថ្មីមួយទៀតបន្ទាប់ពីសារឆ្លើយឆ្លងផ្លៃផ្កាឲ្យគ្នារវាងតារាចម្រៀងជើងចាស់មួយនេះជាមួយនឹងតារាសម្តែងសិចស៊ី នាង ដេនីក្វាន់ និងអតីតពិធីការិនីកញ្ញា សាសានោះ។​

គេចាំបានថា កាលពីពាក់កណ្តាលខែឧសភា តារាចម្រៀង ម៉េង កែវពេជ្ជបាបានបង្ហោះសាររិះគន់ទៅកាន់តារាសម្តែងសិចស៊ី នាងដេនីក្វាន់ រហូតធ្វើឲ្យដេនីក្វាន់ផ្ញើសារវាយបកយ៉ាងចាស់ដៃធ្វើឲ្យជម្លោះដោយសារជាពាក្យសម្តីកាន់តែរីកធំរហូតមានអន្តរាគមពីមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ បើទោះបីជាមានការសុំទោសជាសារធារណៈអ្នកនាងម៉េង កែវពេជ្ជតានៅតែបង្ហាញពីអារម្មណ៍មិនទទួលយកការសុំទោសនេះដដែល។ មិនទាន់ទាំងស្ងប់ស្ងាត់ផងស្រាប់តែលេចឡើងនូវជម្លោះជាសារឆ្លើយឆ្លងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថ្មីមួយទៀតជាមួយនឹងអតីតពិធីការិនីទូរទស្សន៍ CTN កញ្ញា សាសា។​

កញ្ញា សាសា ដែលធ្លាប់លេចរឿងរងការវាយធ្វើបាបពីឧកញ្ញា នោះបានរិះគន់ទៅកាន់តារាចម្រៀងស្រីម៉េងកែវពេជ្ជតាថា «មនុស្សល្អមិនរមាស់ទើសរឿងគេទេ! គេស៊ីបាយគេ គេមិនសុំបាយអ្នកស៊ីឡើយ ល្មមៗបានហើយ មើលសម័យផង បើធ្វើមិនបានល្អដូចគេកុំច្រណែនគេ សិស្សច្បងស្អី ធ្វើអីដែលល្អខ្លះដល់សង្គម!»។ បើទោះបីជាមិនតបតដោយពាក្យធ្ងន់ៗត្រឡប់ទៅសាសាវិញក្តីក៏ សារថ្មីជាបន្តបន្ទាប់ត្រូវបានលេចឡើងលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់អ្នកនាងម៉េង កែវពេជ្ជតាដែរ។

​មិនទាន់ស្ងប់ស្ងាត់នឹងរឿងរ៉ាវជាច្រើនខាងលើផង តារាស្រីរូបនេះបានបង្កើតឲ្យមានការភ្ញាក់ផ្អើលថ្មីជាមួយនឹងសារវាយប្រហារដោយធ្ងន់ៗទៅកាន់អ្នកសារព័ត៌មានម្នាក់ក្រោយពីអ្នកសារព័ត៌មាននោះចុះផ្សាយអំពីការរំលឹករឿងរ៉ាវអតីតកាលរបស់នាងនិងអតីតស្វាមី។

អ្នកនាងម៉េង កែវពេជ្ជតាបានចាត់ទុកថាការចុះផ្សាយនោះថាបំផ្លើសខុសពីការពិតពីពាក្យសម្តីដែលនាងបានលើកឡើងក្នុងកម្មវិធីសប្បុរសធម៌មួយកាលពីចុងសប្តាហ៍មុននេះ។ នាងបានចាត់ទុកថាការចុះផ្សាយនោះមានបំណងចង់ឲ្យនាងនិងអតីតស្វាមីផ្ទុះជម្លោះជាថ្មី។

​កាលពីយប់ថ្ងៃទី២២ខែមិថុនា នេះអ្នកនាងម៉េង កែវពេជ្ជតាបានបង្ហោះសារជាថ្មីដោយទាមទារឲ្យអ្នកសារព័ត៌មានម្នាក់ធ្វើការបង្ហាញសារសុំទោសជាសាធារណៈ ។ នាងបញ្ជាក់ដែរថា នឹងធ្វើចំណាត់ការទៅតាមផ្លូវច្បាប់ប្រសិនបើនាងមិនទទួលបានការសុំទោសណាមួយ។ ទោះជាយ៉ាងណារហូតមកដល់ពេលនេះគេនៅមិនទាន់បានឃើញសារព័ត៌មានខាងលើបង្ហាញការសុំទោសណាមួយជាសាធារណៈទៅកាន់តារាចម្រៀងស្រីរូបនេះនៅឡើយទេ៕

13 (4)

image

image

image

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print