ណាហ្គាវើលដ៍បេះដូងសប្បុរស ចូលរួមលើកកម្ពស់ និងផ្សព្វផ្សាយស្មារតីនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម

ចែករំលែក៖

ភ្នំពេញ៖ណាហ្គាវើលដ៍បេះដូងសប្បុរស (NagaWorld Kind Hearts) ដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានបន្តការប្តេជ្ញាចិត្តផ្សារភ្ជាប់ជាមួយសហគមន៍ដោយនាំកុមារមកពីអង្គការក្រៅរដ្ឋាភិបាលចំនួន មកទស្សនកិច្ច និងសិក្សាស្វែងយល់អំពីការតុបតែងលម្អបែបកីឡាអាស៊ីអាគ្នេយ៍នៅសួនច្បារសម្តេចតេជោ ហ៊ុនសែន នៅថ្ងៃទី១២ ខែឧសភាកាលពីពេលថ្មីនេះ។ គំនិតផ្តួចផ្តើមនេះ មានគោលបំណងលើកកម្ពស់ និងផ្សព្វផ្សាយស្មារតី និងការយល់ដឹងបន្ថែមដល់កុមារអំពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍(ស៊ីហ្គេម)លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ដើម្បីចូលរួមអបអរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ណាហ្គាវើលដ៍បានធ្វើការតុបតែងលម្អសួនច្បារសម្តេចតេជោ ហ៊ុន សែន ជាមួយការលម្អបែបស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដ៏ស្រស់ស្អាតរួមទាំងផ្ទាំងសម្រាប់សាធារណជនអាចថតរូបដែលបង្កើតជាបរិយាកាសដ៏ទាក់ទាញ។ ការតុបតែងលម្អដ៏អស្ចារ្យនេះ នឹងដាក់តាំងបង្ហាញរហូតដល់ថ្ងៃទី១១ ខែមិថុនា។

ណាហ្គាវើលដ៍បេះដូងសប្បុរស បាននាំកុមារ ១៤៩ នាក់មកពីអង្គការគ្រួសារថ្មី អង្គការខូលត៍ មណ្ឌលកុមារទឹកដីសប្បាយមណ្ឌលកុមារដើមឈើសប្បាយ និងវិទ្យាស្ថានអភិវឌ្ឍភាពជាអ្នកដឹកនាំ និងចរិតលក្ខណៈមកទស្សនាការតុបតែងលម្អបែបកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ បន្ទាប់ពីដើរទស្សនកិច្ចសួនច្បារដែលមានការតុបតែងលម្អបែបស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ពួកគេត្រូវបាននាំទៅកាន់បន្ទប់ប្រជុំនៅណាហ្គាវើលដ៍ទី១ដើម្បីស្តាប់បទបង្ហាញស្តីពីប្រវត្តិកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម និងឆ្លើយសំណួរដើម្បីឈ្នះរង្វាន់។ ពួកគេបានទទួលចំណេះដឹងបន្ថែមជាច្រើនពាក់ព័ន្ធនឹងព្រឹត្តិការណ៍កីឡានេះ រីឯកម្មវិធីឆ្លើយសំណួរដើម្បីឈ្នះរង្វាន់បានបន្តពោរពេញដោយភាពរីករាយ និងសិទ្ធស្នាល។

លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងថាយើងរីករាយដែលបានផ្តល់បទពិសោធន៍ពិសេសដល់កុមារមកពីបណ្តាអង្គការ និងផ្តល់ឱកាសឱ្យពួកគេសិក្សាស្វែងយល់បន្ថែមអំពីស្មារតីនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ យើងមានគោលបំណងលើកទឹកចិត្តឱ្យពួកគេស្រឡាញ់កីឡា និងបំផុសមោទកភាពជាតិ

អ្នកតំណាងមកពីបណ្តាអង្គការទាំងនោះ ក៏បានថ្លែងអំណរគុណដល់ណាហ្គាវើលដ៍បេះដូងសប្បុរសដែលបានផ្តួចផ្តើមរៀបចំទស្សនកិច្ចដ៏មានសារសំខាន់នេះផងដែរ។ លោក សំ ពិសិដ្ឋ អ្នកគ្រប់គ្រងអង្គការខូលត៍ បានឱ្យដឹងថាសកម្មភាពនេះ បានផ្តល់ចំណេះដឹង និងភាពរីករាយដល់កុមារខណៈពួកគេនឹងស្វែងយល់ និងចងចាំបានយូរអង្វែង។ យើងមានសោមនស្សរីករាយដែលបានសហការជាមួយណាហ្គាវើលដ៍បេះដូងសប្បុរស និងសង្ឃឹមថានឹងមានសកម្មភាពបែបនេះជាច្រើនបន្តទៀតសម្រាប់កុមាររបស់យើង

កុមារទាំងនោះ បានត្រឡប់ទៅអង្គការ និងមណ្ឌលរៀងៗខ្លួនដោយទទួលបានអាហារពេលល្ងាចដ៏ឈ្ងុយឆ្ងាញ់ពីណាហ្គាវើលដ៍បេះដូងសប្បុរស និងបានថតរូបជុំគ្នានៅសួនច្បារទុកជាអនុស្សាវរីយ៍ផងដែរ។

ក្រៅពីគំនិតផ្តួចផ្តើមនេះ ណាហ្គាវើលដ៍បេះដូងសប្បុរស ក៏បានសហការជាមួយ Beyond The Games ដែលទទួលខុសត្រូវក្នុងការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានអំពីការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមទៅដល់សហគមន៍ក្នុងការរៀបចំទិវាគ្រួសារកាលពីថ្ងៃទី២៦ ខែមីនា នៅឯកីឡដ្ឋានបាល់ទាត់កំពង់ស្ពឺដែលទើបនឹងបើកសម្ពោធជាផ្លូវការក្នុងពេលថ្មីៗកន្លងទៅផងដែរ។ ទិវាគ្រួសារនោះ បានទាក់ទាញអ្នកចូលរួមប្រមាណជាង .៥០០ នាក់ រួមមាន សិស្សានុសិស្ស គ្រួសារ កុមារ និងអ្នកគាំទ្រក្លិបបាល់ទាត់ណាហ្គាវើលដ៍។ ទិវានោះ បានអនុញ្ញាតឱ្យសាធារណជនចូលរួមលេងហ្គេមពាក់ព័ន្ធនឹងកីឡាបាល់ទាត់ និងស្វែងយល់បន្ថែមអំពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមផងដែរ។

...

គួរបញ្ជាក់ថា ណាហ្គាវើលដ៍បេះដូងសប្បុរស បានចូលរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់សង្គមកម្ពុជាចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ២០១៤ ដោយផ្តោតទៅលើការស្ម័គ្រចិត្តរបស់បុគ្គលិក និងកម្មវិធីចុះទៅតាមសហគមន៍។ មកដល់បច្ចុប្បន្នកិច្ចខិតខំប្រឹងប្រែងទាំងនេះ បានជះឥទ្ធពលវិជ្ជមាន និងផ្តល់ប្រយោជន៍ដល់កុមារ និងប្រជាពលរដ្ឋនៅតាមសហគមន៍ជាង ៤៩៦.៥៤០នាក់ខណៈការប្តេជ្ញារបស់ក្រុមហ៊ុន គឺបង្កើតឱ្យមានការផ្លាស់ប្តូរវិជ្ជមាននៅតាមសហគមន៍ក្នុងប្រទេសកម្ពុជា៕ដោយ៖សតារា កុមារមកពីបណ្តាអង្គការក្រៅរដ្ឋាភិបាល មកទស្សនកិច្ច និងសិក្សាស្វែងយល់អំពីការតុបតែងលម្អបែបកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅសួនច្បារសម្តេចតេជោ ហ៊ុន សែន។ កុមារឆ្លើយសំណួរ និងឈ្នះរង្វាន់បន្ទាប់ពីការធ្វើបទបង្ហាញពាក់ព័ន្ធព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមរបស់ក្រុមការងារណាហ្គាវើលដ៍បេះដូងសប្បុរសដែលបានធ្វើឡើងនៅឯសាលប្រជុំនៅណាហ្គាវើលដ៍ទី១កុមារថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍មុនពេលត្រឡប់ទៅអង្គការ និងមណ្ឌលវិញ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print