ចតម៉ូតូនៅ​មុខផ្ទះមិនបានដកកូនសោរចេញ​ ត្រូវជនសង្ស័យម្នាក់​ ធ្វើសកម្មភាពលួច​បានសម្រេចតែរត់មិនរួចពីសមត្ថកិច្ច

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ កម្លាំង​នគរបាលស្រុកភ្នំព្រឹក​ បានឃាត់ខ្លួនបុរសម្នាក់​ បន្ទាប់ពី​រូបគេបានធ្វើសកម្មភាពលួច​ម៉ូតូ​ជនរងគ្រោះ​ដែលចតនៅ​មុខផ្ទះមិនបានដកកូនសោរចេញ​ ប៉ុន្តែ​រត់មិនរួចពី​កម្លាំង​ជំនាញ​ តាមក្របួចជាប់​យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសុក្រទី​១៩​ ខែឧសភា​ ឆ្នាំ​២០២៣។

ប្រភពដដែលបន្តថា​ ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលេីនេះ​​ លោកវរសេនីយ៍ទោ​ ហេង​ បារាំង​ អធិការនគរ​បាល​ស្រុក​ភ្នំព្រឹក​ កាលពីថ្ងៃទី១៨​ ខែឧសភា​ម្សិលមិញនេះ​ បានដឹកនាំកម្លាំងជំនាញផ្នែកនគរបាល​យុត្តិធម៌ នៃ អធិការដ្ឋានន​គរបាលស្រុកឃាត់ខ្លួនជន​សង្ស័យចំនួន០១នាកឈ្មោះ​ ចេវ សុភក្ត្រា​ ភេ​ទ​ប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិ អង្គកែវ ឃុំទ្រាំង ស្រុកទ្រាំង ខេត្ត​តាកែវ មុខរបរ មិនពិតប្រាកដ និង​ធ្វើការដកហូត ម៉ូតូ ០១គ្រឿង ម៉ាក​ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន​1A-8257នាំមកកាន់អធិ​ការ​ដ្ឋា​ន​នគរបាលស្រុកភ្នំព្រឹក ដើម្បីធ្វើការ សាកសួរ។

សូមជម្រាបជូនថា​ យោងតាមពាក្យបណ្តឹងផ្ទាល់មាត់ពីជនរងគ្រោះឈ្មោះ វី សេត ភេទប្រុស អាយុ៦០ ឆ្នាំ រស់នៅភូមិអូរប្រយុទ្ធ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ពីករណីលួច (ម៉ូតូ) ដែលបង្ករឡើងដោ​យជនសង្ស័យ មិនស្គាល់អត្តស​ញ្ញាណបានធ្វើសកម្មភាពលួចយកម៉ូតូ ០១ គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ស៊េរីឆ្នាំ២០១២ពណ៌ខ្មៅ ពាក់ស្លាកលេខប៉ៃលិន1A-8257 ជារបស់គាត់ដែលចតនៅ​មុខផ្ទះ មិនបានដក កូនសោរចេញពីម៉ូតូ។ផ្តេីមពីបញ្ហានេះទេីបសមត្ថកិច្ចធ្វេីការ​ស្រាវជ្រាវរហូតកំត់មុខ​សញ្ញាបាននិងឃាត់ខ្លួនតែម្តង។

...

បច្ចុប្បន្នកម្លាំងនគរបាលស្រុក​ នៅព្រឹកថ្ងៃ​ទី១៩​ ខែឧសភា​នេះ​ បានរៀបចំបញ្ជូនជនសង័្សយ​មកកាន់ស្នងការដ្ឋានដេីម្បីអនុវត្តបន្តតាមនីតិបិធី​ច្បាប់​ រីឯម៉ូតូបានប្រគល់ជូនម្ចាស់វិញហេីយ៕ដោយ៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print