ផេកហ្វេសប៊ុករបស់ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ដែលមានឈ្មោះ Cheam Chansophorn ត្រូវបានជនខិលខូច អាណាមិក ដែលមានចេតនាទុច្ចរិត លួចចូលយកទៅប្រើប្រាស់ !

ចែករំលែក៖

ខេត្តត្បូងឃ្មុំ : ផេក facebook របស់ លោក ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ត្រូវបានជនខិលខូច អាណាមិក ដែលមានចេតនាទុច្ចរិត លួចចូលយក ឈ្មោះផេកហ្វេសប៊ុករបស់ ឯកឧត្តម ទៅប្រើប្រាស់។ នេះបើយោងតាម ការចេញ សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។

រដ្ឋបាលខេត្តត្បូងឃ្មុំ សូមជម្រាបជូន ដល់សាធារណជនទាំងអស់ ក្នុងបណ្តាញសង្គម ហ្វេកប៊ុក ឱ្យបានជ្រាបថា ផេកហ្វេសប៊ុករបស់ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ដែលមានឈ្មោះ Cheam Chansophorn ត្រូវបានជនខិលខូច អាណាមិក ដែលមានចេតនាទុច្ចរិត លួចចូលយក ឈ្មោះផេកហ្វេសប៊ុករបស់ ឯកឧត្តម ទៅប្រើប្រាស់។

ក្នុងន័យនេះ រដ្ឋបាលខេត្ត សូមបញ្ជាក់ថា រាល់ព័ត៌មានទាំងឡាយណា ដែលបានបង្ហោះ ក្នុងផេកហ្វេសប៊ុកខាងលើនេះ គឺមិនជាប់ពាក់ព័ន្ធនឹង ឯកឧត្ដមបណ្ឌិត អភិបាលខេត្ត ឡើយ។

អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ ជ្រាបជាព័ត៌មាន ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print