Roma ឡើងវគ្គផ្តាច់ព្រ័ត្រ Europa League ជាលើកដំបូងក្រោយទន្ទឹងរង់ចាំរយៈពេល៣១ឆ្នាំ

ចែករំលែក៖

ក្រុម Roma របស់លោក Jose Mourinho បានឈានដល់វគ្គផ្តាច់ព្រ័ត្រ Europa League ដោយបានផ្តួលក្រុម Bayer Leverkusen ទោះបីទទួលបានលទ្ធផលស្មើគ្នា០ទល់០ ដោយគ្មានគ្រាប់បាល់ក្នុងជើងទី២នៃការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ខ្លួនក៏ដោយ។

 គ្រាប់ បាល់ របស់ Edoardo Bove បាន ជួយ ឲ្យ ក្រុម អ៊ីតាលី ទទួល បាន ជ័យ ជម្នះ ក្នុង ការ ប្រកួតកាលពី ជើង ទី ហើយវា គ្រប់គ្រាន់ ក្នុង ការ នាំ ពួកគេ ឆ្លង ផុតវគ្គនេះ កីឡាករ Moussa Diaby បានព្យាយាម វាយ បក ឲ្យ ក្រុម របស់លោក Xabi Alonso ក្នុង តង់ ទី ១នៃ ជើង ទី២ ប៉ុន្តែ ពួក គេ មិន អាច រកគ្រាប់បាល់បំប៉ោងសំណាញ់ទីដដែល។

 លោក Mourinho បានឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រអឺរ៉ុបទាំង៥លើកមុនរបស់គាត់ រួមទាំង Europa Conference League កាលពីរដូវកាលមុនជាមួយ Roma ជាមួយនឹងការប្រកួតជាមួយក្រុម Leverkusen ក្រុមរបស់លោកមានសង្ឃឹមតិចក្នុងជើងទី២ប៉ុន្តែក្រុម Roma បានទប់ស្មើគ្នាដោយគ្មានគ្រាប់បាល់ ដែលជាឱកាសនាំក្រុមនេះឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដោយត្រូវជួបSevilla

 កីឡាករ Kerem Demirbay បានឃើញការស៊ុតបាល់ចំគោលដៅរបស់គាត់ តែត្រូវបានសង្គ្រោះដោយអ្នកចាំទី Rui Patricio របស់ Roma ភ្លាមៗ ខណៈពេលដែលក្រុម Leverkusen មានការខឹងសម្បារនៅពេលដែលអាជ្ញាកណ្តាលមិនបានពិន័យនៅពេលដែល Sardar Azmoun ហាក់ដូចជាត្រូវបានទាញដោយ Bryan Cristante នៅខាងក្រៅប្រអប់។

 ជ័យជម្នះរបស់ Roma នេះគឺបន្ទាប់ពី៣១ឆ្នាំដោយគ្មានការប្រកួតវគ្គផ្តាច់ព្រ័ត្រអឺរ៉ុបដែល Roma អាចទន្ទឹងរង់ចាំការប្រកួតលើកទី២ក្នុងរយៈពេលជាច្រើនឆ្នាំ។ Roma នឹងត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រនៅទីក្រុង Budapest នៅថ្ងៃទី៣១ ឧសភាខាងមុខ ជាមួយក្រុមSevilla ដែលបានយកឈ្នះ Juventus ទាំង២ជើងក្នុងលទ្ធផល៣ទល់២ (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print