ខេត្តបាត់ដំបង៖ កម្លាំងនគរបាលស្រុកភ្នំព្រឹក បានឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីរូបគេបានធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះដែលចតនៅមុខផ្ទះមិនបានដកកូនសោរចេញ ប៉ុន្តែរត់មិនរួចពីកម្លាំងជំនាញ តាមក្របួចជាប់យកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី១៩ ខែឧសភា ឆ្នាំ២០២៣។
ប្រភពដដែលបន្តថា ករណីឃាត់ខ្លួនជនសង្ស័យខាងលេីនេះ លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក កាលពីថ្ងៃទី១៨ ខែឧសភាម្សិលមិញនេះ បានដឹកនាំកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ នៃ អធិការដ្ឋាននគរបាលស្រុកឃាត់ខ្លួនជនសង្ស័យចំនួន០១នាកឈ្មោះ ចេវ សុភក្ត្រា ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិ អង្គកែវ ឃុំទ្រាំង ស្រុកទ្រាំង ខេត្តតាកែវ មុខរបរ មិនពិតប្រាកដ និងធ្វើការដកហូត ម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន1A-8257នាំមកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ដើម្បីធ្វើការ សាកសួរ។
សូមជម្រាបជូនថា យោងតាមពាក្យបណ្តឹងផ្ទាល់មាត់ពីជនរងគ្រោះឈ្មោះ វី សេត ភេទប្រុស អាយុ៦០ ឆ្នាំ រស់នៅភូមិអូរប្រយុទ្ធ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ពីករណីលួច (ម៉ូតូ) ដែលបង្ករឡើងដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពលួចយកម៉ូតូ ០១ គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ស៊េរីឆ្នាំ២០១២ពណ៌ខ្មៅ ពាក់ស្លាកលេខប៉ៃលិន1A-8257 ជារបស់គាត់ដែលចតនៅមុខផ្ទះ មិនបានដក កូនសោរចេញពីម៉ូតូ។ផ្តេីមពីបញ្ហានេះទេីបសមត្ថកិច្ចធ្វេីការស្រាវជ្រាវរហូតកំត់មុខសញ្ញាបាននិងឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នកម្លាំងនគរបាលស្រុក នៅព្រឹកថ្ងៃទី១៩ ខែឧសភានេះ បានរៀបចំបញ្ជូនជនសង័្សយមកកាន់ស្នងការដ្ឋានដេីម្បីអនុវត្តបន្តតាមនីតិបិធីច្បាប់ រីឯម៉ូតូបានប្រគល់ជូនម្ចាស់វិញហេីយ៕ដោយ៖សហការី