ក្រុម Roma របស់លោក Jose Mourinho បានឈានដល់វគ្គផ្តាច់ព្រ័ត្រ Europa League ដោយបានផ្តួលក្រុម Bayer Leverkusen ទោះបីទទួលបានលទ្ធផលស្មើគ្នា០ទល់០ ដោយគ្មានគ្រាប់បាល់ក្នុងជើងទី២នៃការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ខ្លួនក៏ដោយ។
គ្រាប់ បាល់ របស់ Edoardo Bove បាន ជួយ ឲ្យ ក្រុម អ៊ីតាលី ទទួល បាន ជ័យ ជម្នះ ១–០ ក្នុង ការ ប្រកួតកាលពី ជើង ទី ១ ហើយវា គ្រប់គ្រាន់ ក្នុង ការ នាំ ពួកគេ ឆ្លង ផុតវគ្គនេះ ។ កីឡាករ Moussa Diaby បានព្យាយាម វាយ បក ឲ្យ ក្រុម របស់លោក Xabi Alonso ក្នុង តង់ ទី ១នៃ ជើង ទី២ ប៉ុន្តែ ពួក គេ មិន អាច រកគ្រាប់បាល់បំប៉ោងសំណាញ់ទីដដែល។
លោក Mourinho បានឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រអឺរ៉ុបទាំង៥លើកមុនរបស់គាត់ រួមទាំង Europa Conference League កាលពីរដូវកាលមុនជាមួយ Roma។ ជាមួយនឹងការប្រកួតជាមួយក្រុម Leverkusen ក្រុមរបស់លោកមានសង្ឃឹមតិចក្នុងជើងទី២ប៉ុន្តែក្រុម Roma បានទប់ស្មើគ្នាដោយគ្មានគ្រាប់បាល់ ដែលជាឱកាសនាំក្រុមនេះឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដោយត្រូវជួបSevilla។
កីឡាករ Kerem Demirbay បានឃើញការស៊ុតបាល់ចំគោលដៅរបស់គាត់ តែត្រូវបានសង្គ្រោះដោយអ្នកចាំទី Rui Patricio របស់ Roma ភ្លាមៗ ខណៈពេលដែលក្រុម Leverkusen មានការខឹងសម្បារនៅពេលដែលអាជ្ញាកណ្តាលមិនបានពិន័យនៅពេលដែល Sardar Azmoun ហាក់ដូចជាត្រូវបានទាញដោយ Bryan Cristante នៅខាងក្រៅប្រអប់។
ជ័យជម្នះរបស់ Roma នេះគឺបន្ទាប់ពី៣១ឆ្នាំដោយគ្មានការប្រកួតវគ្គផ្តាច់ព្រ័ត្រអឺរ៉ុបដែល Roma អាចទន្ទឹងរង់ចាំការប្រកួតលើកទី២ក្នុងរយៈពេលជាច្រើនឆ្នាំ។ Roma នឹងត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រនៅទីក្រុង Budapest នៅថ្ងៃទី៣១ ឧសភាខាងមុខ ជាមួយក្រុមSevilla ដែលបានយកឈ្នះ Juventus ទាំង២ជើងក្នុងលទ្ធផល៣ទល់២ ៕ (រូបភាព ៖ BBC Sport)