ភិក្ខុវជិរប្បញ្ញោ សាន សុជា លាចាកសិក្ខាបទនាល្ងាចនេះម៉ោង០៥នៅប្រទេសអូស្រ្តាលី

ចែករំលែក៖

ប្រទេសអូស្ត្រាលី : ភិក្ខុវជិរប្បញ្ញោ សាន សុជា លាលែងពីតំណែងព្រះ​ចៅអធិការវត្តមណីរតនារាម កាលពីម្សិលមុិញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ។

ក្រោយមកនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ភិក្ខុវជិរប្បញ្ញោ សាន សុជា បង្ហោះលើផេកផ្លូវការ ដោយមានសង្ឃដិកាថា, សូមនមស្សកាលា និងចម្រើនពរលា (សឹក ម៉ោង ៥ ល្ងាច ម៉ោងនៅអូស្រ្តាលី ថ្ងៃនេះ)។

ភិក្ខុវជិរប្បញ្ញោ សាន សុជា San Sochea  បានលាចាកសិក្ខាបទនាល្ងាចនេះម៉ោង០៥នៅប្រទេសអូស្រ្តាលីតាមការបញ្ជាក់របស់គុណម្ចាស់គ្រូជាបញ្ញាវន្តសង្ឃ ដ៏ឆ្នើមមួយអង្គ នាពេលបច្ចុប្បន្ននេះ ដែលនាំខ្ញុំកុណា ស្គាល់តម្លៃពិតនៃព្រះពុទ្ធសាសនា ដែលបានឡាយក្នុងវីដេអូឃ្លីប។ 

ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ សូមជូនពរគុណម្ចាស់គ្រូសុខសប្បាយរីករាយចំរើនក្នុងដំណើរជីវិតថ្មី🙏🙏🙏។ សូមបុណ្យកុសលគ្រូម្ចាស់បានធ្វើ បានជួយពន្យល់ធម៍មនុស្សបានច្រើនៗៗជួយតាមថែរក្សានិងទទួលបានសេចក្តីសុខសេចក្តីចម្រើនមានសំណាងល្អពេញមួយជីវិត។🙏🙏🙏 ព្រះពុទ្ធ🙏 ព្រះធម៍🙏 ព្រះសង្ឃ🙏 សាធុ សាធុៗ។ 

សូមបញ្ជាក់ថា, ព្រះធ្លាប់សរសេរពីប្រវត្តិព្រះ ដោយមានសង្ឃដិកាថា, ជាបឋម ខ្ញុំសូមជម្រាបពុទ្ធបរិស័ទថា ជីវប្រវត្តិនេះ សុជា​ខ្ញុំ​រៀបចំ​សរសេរ​ឡើង​​​ដោយ​ផ្ទាល់​ដៃ​ខ្លួន​ឯង ។ ជាធម្មតា ជីវប្រវត្តិនៃបុគ្គលម្នាក់ៗ តែង​ត្រូវ​​​បាន​សរសេរ​រៀបរាប់​ដោយ​បុគ្គល​ដទៃ ជំនួសសាមីជីវិត ។ អ្នកសរសេរ​តែង​​​តែ​និយាយសរសើរ ឬអួតជំនួសម្ចាស់ជីវិត ។ ការនេះ ព្រោះហេតុអ្វី? ព្រោះ​អ្នកសរសេរ ពុំបានដឹងចិត្ត ឬ​បំណង​របស់​សាមីជីវិត​ច្បាស់​លាស់​ផង ចង់​លើក​តម្កើងនូវតម្លៃនៃជីវិតរបស់បុគ្គលដែលខ្លួនសរសេរផង ។ មូល​ហេតុ​​នេះ​​ហើយ​ ដែល​នាំ​ឲ្យ​ជីវ​ប្រវត្តិ ខុសឃ្លាតចាក​សេចក្តី​ពិត​យ៉ាង​ច្រើន ​។ 

សុជាខ្ញុំ មិនមែនជាអ្នកប្រាជ្ញ និងមិនមែនជាមនុស្សអស្ចារ្យ ដែលគេ​មិនអាច​បំភ្លេចបាន ក្រោយ​ពេលដែលលាចាកលោកនោះទេ ប៉ុន្តែដោយ​មិនចង់ឲ្យ​ជីវប្រវត្តិរបស់ខ្លួន ពោរ​ពេញ​ដោយ​ភាព​អំនួត ឬមិនត្រឹមត្រូវតាមសេចក្តីពិត ទើបឆ្លៀត​ឪកាស​ដែល​ខ្លួន​កំពុង​មាន​ជីវិត​នៅ​ឡើយ សរសេរ​ជីវប្រវត្តិ​នេះ​ឡើង ។ ការសរសេរនេះ ពុំមែនមានន័យថា សុជា​ខ្ញុំ​ចង់​អួត​ពី​ជីវិត​ខ្លួនឯងទេ គឺមាន​ន័យថា ខ្ញុំគោរពសច្ចធម៌ និងគោរពគណៈសិស្សគ្រប់គ្នា ។​ និយាយ​​បែប​នេះ​​ហាក់ដូចជាខ្ញុំបានដឹងច្បាស់ថា ខ្លួនឯងត្រូវស្លាប់ពេលណាអ៊ីចឹង ។

តាមពិតខ្ញុំមិនដឹងទេ គ្រាន់តែដឹងតាមព្រះពុទ្ធដីកាថា ជីវិតមិនទៀង តែ​សេចក្តី​ស្លាប់ទៀង ។ សុជាខ្ញុំ ធ្លាប់មាន​អាពាធធ្ងន់​ស្ទើរ​តែ​ដាច់​ជីវិត​ច្រើន​លើក​​ច្រើនគ្រា​មក​ហើយ បើ​មិន​សរ​សេរ​ទុក​ឲ្យហើយពិតជាហួសពេល, ដើម្បី​កុំ​ឲ្យ​គេ​យក​រឿង​មិន​ពិត​ទៅ​សូធ្យ​ភូតភរ​នៅ​មុខ​ឈា​បនដ្ឋាន​​ច្រើន​ពេក ។

ក្រោយពេលដែលសរសេររួច បើបុណ្យ​អនុគ្រោះឲ្យជីវិតខ្ញុំ​រស់បាន​ច្រើន​ឆ្នាំ​ត​​ទៅទៀត ខ្ញុំក៏​មិន​ចាំបាច់ចំណាយ​ពេលវេលាឆ្លើយ​តប​សំនួរ ​របស់​ពុទ្ធ​បរិស័ទ​ដោយច្រើន ដែល​តែង​តែ​ចង់​ដឹង​ពីប្រវត្តិរបស់​ខ្ញុំដែរ ​ហើយ​ប្រវត្តិ​ដែល​បានចារទុកក្នុងសំនេរនេះ មានសេចក្តីពិស្តារ​ជាង​​ការ​ដែល​ខ្ញុំ​ឆ្លើយ​ផ្ទាល់​មាត់ ។ សេចក្តីដូចបានបំភ្លឺមកនេះ សូមមិត្តអ្នកអានជ្រាប ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print