ចិននឹងមានគម្រោងឲ្យអ្នកទេសចរណ៍ទៅកាន់កោះមានវិវាទ

ចែករំលែក៖

បន្ទាប់ពីគម្រោងសាងសង់កោះសិប្បនិមិត្តនិងផ្លូវហោះហើររួចរាល់ចិននិងមានបើកឲ្យមានដំណើរកម្សាន្តទៅ

...
កាន់កោះនោះក្នុងពេលដ៏ខ្លីខាងមុខ។ ​ ចិនចាត់ទុក​​ទីប្រជុំ​កោះ Spratleys ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូងថា​ជា​ដែន​អធិបតេយ្យរបស់​ខ្លួនជានិច្ច​។  ហើយ​នៅ​អំឡុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ចិនថែម​ទាំង​បាន​​សាងសង់​កោះ​​សិប្បនិមិត្ត ​ជា​ច្រើន​កន្លែង​ទៀត​​នៅ​លើ​កោះ Spratley​​s ដោយ​មិន​ខ្ចី​អើ់ពើ​ចំពោះប្រទេស​ជិត​ខាង​ខ្លួន​ដូច​ជា​វៀតណាម​ និង​ ហ្វីលីពីន ​ដែល​ទាមទារ​ថា​ តំបន់​នោះ​ជា​ដែនកម្មសិទ្ធិ​របស់​ប្រទេស​ពួក​គេ​ដែរ។

ទន្ទឹមនេះ ​ភ្នាក់ងារ​ទេសចរ​ចិន​នានាបាន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​រួច​ទៅ​ហើយ​ដើម្បី​ស្វែងរក​អតិថិជន​ណា​ដែលប្រាថ្នា​ចង់​ទៅ​ដើរ​លេង​កំសាន្ត​នៅ​កោះ Paracels ភាសា​កុកងឺ ហៅកោះ Xisha ​ដែល​​ជា​ប្រជុំកោះ​មួយ​ទៀត​នៅ​ភាគ​ខាង​ជើង​​សមុទ្រ​ចិន​ខាង​ត្បូង។ ជា​តំបន់​កោះ​ដែល​ប្រទេស​​​​វៀតណាម​​ទាមទារ​ជានិច្ច​ថា ​ជា​ដែន​ដី​របស់​ខ្លួន​ដែរ។ ​ម្យ៉ាងទៀតនៅ​តំបន់​ទេសចរ​នោះគឺ​មាន​តែ​ពលរដ្ឋ​ចិន​ប្រជាមានិត​ប៉ុណ្ណោះ​ ​ដែល​អាច​ធ្វើ​ដំណើរ​ទៅ​លេង​កំសាន្ត​បាន។

ចំណែក​ដំណើរ​កម្សាន្ត​ទៅ​​ប្រជុំកោះ Spratleys វិញក៏​កំពុង​​តែ​ត្រូវ​បាន​គេ​ធ្វើការ​សិក្សាដែរ នេះ​ជា​ការ​គូស​បញ្ចាក់​របស់​កាសែត​ផ្លូវការ​ចិន​ជា​ភាសា​អង់គ្លេស​ ឈ្មោះ China Daily នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា ។​ កាសែត​ China Daily ដែល​បាន​ដកស្រង់​ចេញ​ពី​ឯកសារ​មួយ​ផ្សព្វ​ផ្សាយ​ដោយ​អាជ្ញាធរ​ខេត្ត​ហៃណាន់ ។ ​ហៃណាន់ ជាខេត្ត​កោះ​​ដ៏​សំខាន់​មួយ​នៅ​ភាគ​ខាង​ត្បូង​ប្រទេសចិន​​​និង​ក៏​​ជាទី​ដែល​កប៉ាល់​និង​ត្រូវ​ចេញ​ដំណើរ​។ យោងតាម​កាសែត​ដដែល​នេះ អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​ទទួល​បន្ទុក​ក្នុងវិស័យ​ទេសចរ​​នៅ​​ហៃណាន់ បាន​​អះអាង​ដែរ​ថា ប្រជុំ​កោះ​ ​Spratelys នេះគឺ​ជា​គោលដៅ​ទេសចរ​ថ្មី​មួយ​របស់​ប្រទេស​ចិន។​

ចំណែកអ្នក​នាំពាក្យ​របស់​ក្រសួង​ការបរទេស​ចិន​វិញក៏បាន​បញ្ជាក់ដែរ​ថា «ខ្លួន​ពុំ​បាន​ដឹង​ព័ត៌មាន​អ្វី​ទេ​ពី​គម្រោងការ​នេះ» ​ដោយ​គ្រាន់តែបាន​អះអាង​​បញ្ជាក់​វិញ​​ថា «គម្រោងការ​រៀបចំ​ដំណើរ​កំសាន្ត​ទៅ​កាន់​ប្រជុំកោះ Spratelys នេះ វា​ក៏​ពុំមែន​ជា​ការ​អ្វី​ចំឡែក​នោះ​ទេ ពីព្រោះ​ Spratelys  ស្ថិត​នៅ​ក្រោម​សមត្ថកិច្ច​របស់​ខេត្ត Hainan»។

គួររំលឹកថា វៀតណាម ម៉ាឡេស៊ី តៃវ៉ាន់ ព្រុយណេនិង​ហ្វីលីពីន ​សុទ្ធស៊ឹង​ជា​បណ្តា​ប្រទេស​ដែល​​កំពុង​តែ​មាន​ជម្លោះ​ជាមួយ​ប្រទេស​ចិន​នៅ​ក្នុង​ការ​ដណ្តើមទាមទារទឹកដី​នៅ​ទីប្រជុំកោះ Spratelys ​រៀងៗ​ខ្លួន៕

1 (1)

1 (2)

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print