បន្ទាប់ពីគម្រោងសាងសង់កោះសិប្បនិមិត្តនិងផ្លូវហោះហើររួចរាល់ចិននិងមានបើកឲ្យមានដំណើរកម្សាន្តទៅ
ទន្ទឹមនេះ ភ្នាក់ងារទេសចរចិននានាបានផ្សព្វផ្សាយពាណិជ្ជកម្មរួចទៅហើយដើម្បីស្វែងរកអតិថិជនណាដែលប្រាថ្នាចង់ទៅដើរលេងកំសាន្តនៅកោះ Paracels ភាសាកុកងឺ ហៅកោះ Xisha ដែលជាប្រជុំកោះមួយទៀតនៅភាគខាងជើងសមុទ្រចិនខាងត្បូង។ ជាតំបន់កោះដែលប្រទេសវៀតណាមទាមទារជានិច្ចថា ជាដែនដីរបស់ខ្លួនដែរ។ ម្យ៉ាងទៀតនៅតំបន់ទេសចរនោះគឺមានតែពលរដ្ឋចិនប្រជាមានិតប៉ុណ្ណោះ ដែលអាចធ្វើដំណើរទៅលេងកំសាន្តបាន។
ចំណែកដំណើរកម្សាន្តទៅប្រជុំកោះ Spratleys វិញក៏កំពុងតែត្រូវបានគេធ្វើការសិក្សាដែរ នេះជាការគូសបញ្ចាក់របស់កាសែតផ្លូវការចិនជាភាសាអង់គ្លេស ឈ្មោះ China Daily នៅថ្ងៃទី២២ ខែមិថុនា ។ កាសែត China Daily ដែលបានដកស្រង់ចេញពីឯកសារមួយផ្សព្វផ្សាយដោយអាជ្ញាធរខេត្តហៃណាន់ ។ ហៃណាន់ ជាខេត្តកោះដ៏សំខាន់មួយនៅភាគខាងត្បូងប្រទេសចិននិងក៏ជាទីដែលកប៉ាល់និងត្រូវចេញដំណើរ។ យោងតាមកាសែតដដែលនេះ អ្នកទទួលខុសត្រូវម្នាក់ទទួលបន្ទុកក្នុងវិស័យទេសចរនៅហៃណាន់ បានអះអាងដែរថា ប្រជុំកោះ Spratelys នេះគឺជាគោលដៅទេសចរថ្មីមួយរបស់ប្រទេសចិន។
ចំណែកអ្នកនាំពាក្យរបស់ក្រសួងការបរទេសចិនវិញក៏បានបញ្ជាក់ដែរថា «ខ្លួនពុំបានដឹងព័ត៌មានអ្វីទេពីគម្រោងការនេះ» ដោយគ្រាន់តែបានអះអាងបញ្ជាក់វិញថា «គម្រោងការរៀបចំដំណើរកំសាន្តទៅកាន់ប្រជុំកោះ Spratelys នេះ វាក៏ពុំមែនជាការអ្វីចំឡែកនោះទេ ពីព្រោះ Spratelys ស្ថិតនៅក្រោមសមត្ថកិច្ចរបស់ខេត្ត Hainan»។
គួររំលឹកថា វៀតណាម ម៉ាឡេស៊ី តៃវ៉ាន់ ព្រុយណេនិងហ្វីលីពីន សុទ្ធស៊ឹងជាបណ្តាប្រទេសដែលកំពុងតែមានជម្លោះជាមួយប្រទេសចិននៅក្នុងការដណ្តើមទាមទារទឹកដីនៅទីប្រជុំកោះ Spratelys រៀងៗខ្លួន៕
ប្រែសម្រួល៖ សាធី