កម្ពុជាទទួលជំនួយឥតសំណងជាង ៣០​លានអឺរ៉ូពីសហភាពអឺរ៉ុប និងSIDA

ចែករំលែក៖

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាតាម​រយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានទទួល ជំនួយឥតសំណងចំនួន

...
៣៣,១លានអឺរ៉ូ ពីសហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិ​បត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (Sida) ដើម្បីគំាទ្រកម្មវិធីកែទម្រង់ការគ្រប់គ្រង​ ហិរ​ញ្ញវត្ថុសាធារណៈក្នុងដំណាក់កាលទី៣។

នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងរបស់​សហភាពអឺរ៉ុបសម្រាប់គំាទ្រកម្មវិធីហិរញ្ញ វត្ថុរវាងរាជរដ្ឋាភិបាលកម្ពុជា សហភាពអឺរ៉ុប និង Sidaនៅរសៀលថ្ងៃទី២៣ ខែមិថុនា នៅទីស្តីការក្រសួងសេដ្ឋកិច្ចលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុមាន ប្រសា​សន៍ដោយបង្ហាញការជឿជាក់យ៉ាងមុតមាំថា ហិរញ្ញប្បទានសហប្រតិបត្តិការ​រវាងរាជរដ្ឋាភិបាលកម្ពុជា សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍​អន្តរជាតិស៊ុយអែត (Sida) នឹងត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព តម្លា ភាព និងគណនេយ្យភាព ដើម្បីសម្រេច បាននូវសូចនាករដែលបានកំណត់ក្នុងកិច្ចព្រមព្រៀង។

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រូប​នេះបន្តទៀតថា ហិរញ្ញប្បទានឥតសំណង ចំនួន៣៣,១លានអឺរ៉ូនេះគឺប្រើប្រាស់រយៈពេល៤ឆ្នាំចាប់ពីឆ្នាំ២០១៦ដល់ឆ្នាំ២០១៩។ សូមជម្រាបផងដែរថា កិច្ចព្រមព្រៀងដែលគំាទ្រសម្រាប់ដំណាក់កាលទី៣ «ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ» នេះ គឺនឹងពង្រឹងសកម្មភាពសំខាន់ៗមួយចំនួនដូចជា ការកែលំអគុណភាពស្ថិតិជាតិ, កែលម្អប្រព័ន្ធព័ត៌មានវិទ្យាហិរញ្ញវត្ថុសាធារណៈ ការពង្រឹងសុក្រឹតភាព និងតម្លាភាព ថវិកានៃការផ្ទេរថវិកាទៅថ្នាក់ក្រោមជាតិ, ពង្រឹងតម្លាភាពថវិកា និងការបង្កើនការអនុវត្តថវិកាផ្អែកលើសមិទ្ធផលជាដើម៕

ses-92

ដោយ៖ សហការី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print