ខេត្ដកំពង់ធំ ៖ បុរសតណ្ហាក្រាស់ដែល ចាប់រំលោភម្ដាយក្មេកចាស់ជរាវ័យ៨៧ ឆ្នាំបានចងកបញ្ចប់ជីវិតនៅកន្លែងឃុំឃាំង ដោយគេសង្ស័យថា ព្រោះតែខ្មាស់អ្នក ភូមិនិងអ្នកស្រុកបន្ទាប់ពីសមត្ថកិច្ចបាន ចាប់ខ្លួន។
បុរសដែលចងកសម្លាប់ខ្លួនមានឈ្មោះ កុយ ថល ។ បើតាមសមត្ថកិច្ចបានឱ្យដឹងថា បុរស ខាងលើនេះទំនងជាចងកសម្លាប់ខ្លួននៅ វេលាម៉ោង៨យប់ថ្ងៃទី២៨ ខែកក្កដា ខណៈមេឃមានភ្លៀងធ្លាក់ខ្លាំង ហើយ សាកសពជនរងគ្រោះត្រូវបានប្រទះឃើញ ស្លាប់នៅម៉ោង៩ថ្ងៃដដែលនោះ។ បុរស រូបនេះបានយកអាវយឺតក្នុងរូបក្ងានចងក ជាប់ទៅនឹងចំរឹងទ្វារបង្អួចនៃកន្លែងឃុំ ខ្លួន។ សពបុរសរូបនេះត្រូវបានប្រគល់ឱ្យ ប្រពន្ធនិងសាច់ញាតិដឹកបញ្ជូនទៅធ្វើបុណ្យនៅទីលំនៅ បន្ទាប់ពីសមត្ថកិច្ច ជំនាញបានពិនិត្យនិងធ្វើកោសល្យវិច្ច័យ។
បើតាមនគរបាលក៏ដូចជាប្រជាពលរដ្ឋតាមដានរឿងនេះបានសន្និដ្ឋានថា កាលដែលបុរសរូបនេះធ្វើអត្ដឃាតបញ្ចប់ ជីវិត ព្រោះតែខ្មាស់គេពេក ៕ លីហ៊ាង