ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥ លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និងលោកស្រីចៅសង្កាត់ផ្សារថ្មី១ រួមទាំងមន្ត្រីសាលាខណ្ឌ បានចុះសួរសុខទុក្ខ លោក អែល ឃុន សមាជិកក្រុមប្រឹក្សាសង្កាត់ផ្សារថ្មីទី១ ដែលកំពុងសំរាកព្យាបាលជំងឺមហារីកដៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជាសូវៀត ។
មន្ត្រីសាលាខណ្ឌខណ្ឌដូនពេញ បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីលោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានចុះសួរសុខទុក្ខនិងឧបត្ថមថវិកាមួយចំនួនរួមមាន : សាលាខណ្ឌដូនពេញ ១លានរៀល, លោក ចាន់ បណ្ឌិត១០ម៉ឺនរៀល, លោក អោម វុត្ថា ២០ម៉ឺនរៀល, លោកស្រី ប៉ុន ដានី២០ម៉ឺនរៀល
ថវិកាសរុប១លាន៥សែនរៀល ដើម្បីចូលរួមចំណែកការលំបាករបស់លោក អែល ឃុន ដែលកំពុងព្យាបាលជំងឺនាពេលនេះ ។
ឆ្លៀតក្នុងពេលនោះ លោក អភិបាលខណ្ឌ ក៏បានឧបត្ថម្ភដល់កុមារីម្នាក់ដែលមានជំងឺមហារីកតំរង់នោម ដែលសំរាកគ្រែងក្បែរលោក អែល ឃុន ចំនួន ៥ម៉ឺនរៀលផងដែរ ។ នេះជាទឹកចិត្តសប្បរស់ របស់លោកអភិបាលក្នុងការជំនួយរំលែកការលំបាកដល់បងប្អូនដែលជួបបញ្ហា ៕ ស ដារ៉ា