ភ្នំពេញ៖ ការប្រកួតកីឡាសិស្សនិស្សិតក្រុមខ័ណ្ឌឧត្តមសិក្សានិងមធ្យមសិក្សា បច្ចេកទេសប្រចាំឆ្នាំ២០១៥-២០១៦ដែល នឹងដំណើរការ
លោក ដួង មាសចំរើន ប្រធាននាយក ដ្ឋានកីឡាសិស្សនិស្សិតបានឲ្យដឹងថា កីឡា ២ប្រភេទខាងលើដែលដាក់បញ្ចូលទៅក្នុងកម្មវិធីប្រកួតកីឡាសិស្សនិស្សិតក្របខ័ណ្ឌឧត្តមសិក្សានិងមធ្យមសិក្សាបច្ចេកទេសប្រចាំឆ្នាំ២០១៥-២០១៦ មានកីឡាប៉េតង់ និងកីឡាវាយកូនឃ្លីលើតុ ចំណែក៤ប្រភេទ កីឡាដែលមានស្រាប់ គឺកីឡាបាល់ទាត់ បាល់បោះ បាល់ទះ និង អត្តពលកម្ម ។
លោក ដួង មាសចំរើន បន្ថែមទៀតថា ការដាក់ប្រភេទកីឡាថ្មី២ប្រភេទចូលក្នុង កម្មវិធីប្រកួតកីឡាសិស្សនិស្សិតជ្រើសរើសជើងឯកប្រចាំឆ្នាំដើម្បីឆ្លើយតបទៅនឹង កំណែទម្រង់វិស័យកីឡាស្របតាមគោលដៅរបស់ក្រសួងអប់រំយុវជននិងកីឡាធ្វើយ៉ាងណាជំរុញប្រភេទកីឡាដែលមាន សក្តានុពលឲ្យកាន់តែមានសមត្ថភាពខ្ពស់នៅក្នុងការដណ្តើមយកមេដាយ និងជំរុញបញ្ជ្រាបទៅតាមគ្រឹះស្ថានឧត្តមសិក្សានានា ឡើងឲ្យមានគុណភាព និងប្រសិទ្ធភាពឆ្ពោះ ទៅការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជា និងធ្វើជាម្ចាស់ផ្ទះ ។ ដូច្នេះការ បញ្ចូល២ប្រភេទកីឡាទៅក្នុងកម្មវិធីប្រកួតរបស់សិស្សនិស្សិតធ្វើឲ្យមានអ្នកលេង ច្រើនគុណភាពសត្ថភាពកីឡាករកីឡាការិនីក៏មានច្រើនងាយស្រួលជ្រើសរើសអ្នកដែលមានទេពកោសល្យមកធ្វើការបណ្តុះបណ្តាលបំប៉នសមត្ថមភាពបន្ថែម ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថា ការចូលរួមពីគ្រប់ភាគីពាក់ ព័ន្ធពិតជាមានសារប្រយោជន៍ណាស់ហេតុដូច្នេះការប្រកួតកីឡាសិស្សនិស្សិតក្របខ័ណ្ឌឧត្តមសិក្សានិងមធ្យមសិក្សាបច្ចេកទេសប្រចាំឆ្នាំ២០១៥-ឆ្នាំ២០១៦ នឹងមានការរឹតបន្តឹងនូវបទបញ្ជាការប្រកួតមួយចំនួន រាល់កីឡាករកីឡាការិនី ដែលជាបេក្ខភាពប្រកួតតើជានិស្សិតពិតប្រាកដឬទេ? លោក ដួង មាសចំរើន បញ្ជាក់បន្ថែមថា បើមិនមានការចុះបញ្ជីក្នុងក្រសួងអប់រំយុវជននឹងកីឡាទេនោះនិងមិអនុញ្ញាតឲ្យចូលរួមប្រកួតឡើយ ។ អ្វីទាំងនេះក៏ព្រោះតែចង់បាននូវធនធានសមត្ថភាពកីឡាករកីឡាការិនីចេញពីនិស្សិតដ៏ពិតប្រាកដ ។
សូមបញ្ជាក់ថា ការប្រកួតកីឡាសិស្ស និស្សិតក្របខ័ណ្ឌឧត្តមសិក្សានិងមធ្យម សិក្សាបច្ចេកទេសប្រចាំឆ្នាំ២០១៥-២០១៦ មាន២៣គ្រឹះស្ថានសិក្សាចូលរួមប្រកួត មានកីឡាករកីឡាការិនីសរុប៩៨៧នាក់ ក្នុងនោះមាននារី១៩៥នាក់ ៕
ដោយ៖ សារីម