ជីកផ្តាច់ផ្លូវភ្ជាប់ប្រឡាយទួលសំពៅដើម្បី សម្រួលផ្លូវទឹកចេញពីតំបន់ព្រលានយន្តហោះ

ចែករំលែក៖

ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹក ជញ្ជូនរាជធានីភ្នំពេញសហការជាមួយសាលាខណ្ឌសែនសុខបានជីកផ្តាច់ផ្លូវ
តភ្ជាប់ប្រឡាយទួលសំពៅសម្រួលចរន្តផ្លូវទឹកឲ្យហូរបានលឿនដើម្បីរំដោះទឹកចេញពីតំបន់ព្រលានយន្តហោះឆ្ពោះទៅកាន់ស្ថានីយបូមទឹកកប់ស្រូវ។

នេះបើយោងតាមការបង្ហាញឲ្យឃើញតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកជាផ្លូវការរបស់លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញដែលក្នុងនោះបានសរសេរថា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ មន្ទីរ​សាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានសហការជាមួយសាលា​ខណ្ឌសែនសុខ ចុះជីកផ្តាច់ផ្លូវតភ្ជាប់ប្រឡាយទួលសំពៅសម្រួលចរន្តផ្លូវទឹកឲ្យហូរបានលឿនដើម្បីរំដោះទឹកចេញពីតំបន់ព្រលានយន្តហោះឆ្ពោះទៅស្ថានីយបូមទឹកកប់ស្រូវ ។

ការជីកប្រឡាយ និងកាត់ផ្តាច់ផ្លូវឆ្លងកាត់ប្រឡាយនេះជួយកាត់បន្ថយការលិចលង់ដោយទឹកភ្លៀងនៅតំបន់មុខព្រលានយន្តហោះតំបន់សង្កាត់កាកាបនិងសង្កាត់ចោមចៅ៕

13480017_664183170400056_1514397348_n

13521097_664183183733388_1617799289_n

ដោយ៖ ហេង នរិន្ទ្រ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print