ខឹងប្រើឲ្យទៅហៅស្រីស្នេហ៍មិនព្រម ទៅទាញកាំភ្លើងបាញ់ បៀមគ្រាប់ជាប់ក្បាលជង្គង់

ចែករំលែក៖

ខេត្តតាកែវ៖ បុរសម្នាក់បានដកកំាភ្លើង ខ្លីបាញ់ប្រហារ៣គ្រាប់ទៅលើសន្តិសុខ យាមនៅហាងខារ៉ាអូខេយីហោ វីអាយភី

...
ម្នាក់បណ្ដាលឲ្យរងរបួសជើងកាល ពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ២០១៦ នៅមុខហាងខារ៉ាអូខេ វីអាយភី ស្ថិតក្នុងភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ ។

លោកឧត្តមសេនីយ៍ត្រី សួន ផុន ស្នងការរងទទួលបន្ទុកកណ្ដាលយុត្តិធម៌នៃស្នងការដ្ឋាននគរបាលខេត្តតាកែវបានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ថា ជនសង្ស័យដែលបាញ់ប្រហារទៅលើសន្តិសុខវីអាយភីនោះឈ្មោះ ហ៊ី បូរ៉ា អាយុ២៨ឆ្នាំ មានទីលំនៅនៅម្ដុំសាលាសន្ធរម៉ុករាជធានីភ្នំពេញ និងមានមុខរបរមិនពិតប្រាកដ។ ចំណែកបុរសជាសន្តិសុខដែលរងគ្រោះមានឈ្មោះ រ៉ូយ បារាំង អាយុ២៣ឆ្នាំ មានទីលំនៅក្នុង ភូមិត្រពាំងសាលា សង្កាត់រកាក្រៅ ក្រុង ដូនកែវ ខេត្តតាកែវ ។

លោកស្នងការរងបានបន្តថា នៅមុន ពេលកើតហេតុជនសង្ស័យបានជិះម៉ូតូមកកាន់ខារ៉ាអូខេវីអាយភី ហើយបានប្រើសន្តិសុខឲ្យទៅហៅស្រីស្នេហ៍របស់ខ្លួនដែលធ្វើការនៅខារ៉ាអូខេនេះ ប៉ុន្តែសន្តិសុខបាន ឆ្លើយថា ដល់ម៉ោងនាងដេកហើយហៅមិន បានទេ។ ពេលនោះជនសង្ស័យខឹងក៏ដើរចូលទៅមុខហាងដកកាំភ្លើងខ្លីម៉ាកកា៥៤ ពីចង្កេះបាញ់សំដៅទៅលើសន្តិសុខចំនួន ៣គ្រាប់តែផ្ទុះ២គ្រាប់បណ្ដាលឲ្យត្រូវចំជង្គង់ជនរងគ្រោះមួយគ្រាប់បៀមគ្រាប់នៅនឹង ជង្គង់តែម្ដង ។ ក្រោយបាញ់ប្រហាររួចជន សង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុជនរងគ្រោះត្រូវក្រុមគ្រួសារបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យហើយជនសង្ស័យសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕

1

ដោយ៖ ជីសូរកា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print