ជនសង្ស័យ១១នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងសៀមរាប បានធ្វើការឃាត់ខ្លួន

ចែករំលែក៖

សៀមរាបៈ ជនសង្ស័យ១១នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងសៀមរាប បានធ្វើការឃាត់ខ្លួន បន្ទាប់ពីការបើកប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀន នៅចំណុច ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង០២ និង០០នាទី ទាបភ្លឺ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ។ ក្នុងប្រតិបត្តិការនេះ កម្លាំងកងរាជអាវុធហត្ថបានដកហូតវត្ថុតាងមួយចំនួនរួមមាន៖

០១. ម៉្សៅក្រាមសថ្លាចំនួន ០៩កញ្ចប់ ដែលមានទម្ងន់់ស្មើ ១.១៤ក្រាម
០២. ទូរស័ព្ទដៃចំនួន០៩គ្រឿង
០៣. ដាវចំនួន០១ដើម
ជនសង្ស័យ និងវត្ថុតាងត្រូវកម្លាំងអាវុធហត្ថខេត្តសៀមរាប កំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី៕​

image

ដោយ​ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print