ទេព បូព្រឹក្ស បដិសេធលេចធ្លាយរូបថតស្លៀកប៊ីគីនី

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីលេចធ្លាយរូបថតអាក្រាតកាយរបស់តារាចម្រៀងប្រចាំផលិតកម្ម Pleng Record កញ្ញា វ៉ាន់ នីឡា មិនទាន់ទាំងស្ងប់ស្ងាត់ផង ស្រាប់តែមាន

...
ការភ្ញាក់ផ្អើលមួយសម្រាប់តារាចម្រៀង កញ្ញា ទេព បូព្រឹក្សទៀត គឺរូបថតស្លៀកប៊ីគីនី។ រូបថតនេះត្រូវបានគេហទំព័រមួយយកទៅបង្ហោះនឹងបង្កើតឲ្យមានការចាប់អារម្មណ៍ខ្លាំងប៉ុន្តែភ្លាមៗ នាងបានចេញមុខបដិសេធមិនទទួលស្គាល់រូបថតនេះ ។

ផេកTroll & Support Pop Singer បានបង្ហោះសារ និងភ្ជាប់មកជាមួយនឹង Status និងជាមួយនឹងរូបភាពថា៖ “មើលបូព្រឹក្សលេងចុះឡើងកប់# ‎លើសហើយ” ។ បានធ្វើឲ្យអ្នកគាំទ្រនាង និងអ្នកបានឃើញលួចទាំងសរសើរមិនដាច់ពីមាត់អំពីរូបរាងដ៏សែនស្អាតរបស់នាង ។ មិនបានប៉ុន្មានម៉ោងផង តារាចម្រៀងផលិតកម្មហង្សមាស កញ្ញា ទេព បូព្រឹក្ស បានចេញមុខបកស្រាយនៅលើគណនីហ្វេសប៊ុកខ្លួនរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ថា រូបដែលបែកធ្លាយ និងត្រូវបានផេកមួយយកមកបង្ហោះនោះ គឺមិនមែនជារូបថតរបស់នាងទេ ។

តារាស្រីរាងស្រឡូនពូកែរាំ ទេព បូព្រឹក្ស បានចេញមុខបដិសេធតាមរយៈហ្វេសប៊ុកថា “O M G(ព្រះជាម្ចាស់)!! រាងដែលអូនប្រាថ្នាបើបានដើមទ្រូងធំដើមដៃតូចជើងស្រលូនរាងអញ្ចឹងល្អយ៉ាងណាទេសរសើរបងពូកែរករូបមែនសូម្បីខ្ញុំក៌ចង់ Surprise ខ្លួនឯងទៀតហាថា បានរាងស្អាតអញ្ចឹងតាំងពីពេលណាហាហាហើយបើរាងបានប៉ុណ្ណឹងមែនសប្បាយឆ្លុះកញ្ចក់ណាស់” ។

តារាហង្សមាសរូបនេះបានបន្តថា ព្រោះរាងស្អាតស្លៀកអី្វក៌សមមិនបាច់ខំរកម៉ូតច្នៃម៉ូដកាត់ពាក់ឲ្យសមរាងដូចរាល់ថ្ងៃហត់ហើយពិបាកណាស់ តែគ្រាន់តែបញ្ជាក់ Admin Page មុនផុសគួរគិតកុំដោយសារចង់បានល្បីផេកខ្លួនឯងយកឈ្មោះតារាផ្សេងៗមកលេងសើចសូមគិតដល់ចិត្តគេផង ។

ត្រឹមតែជាការបដិសេធប៉ុណ្ណោះ គឺតារាស្រីរូបនេះមិនបានបង្ហាញពីអារម្មណ៍ខឹងសម្បាណាមួយចំពោះការបង្ហោះរូបខាងនេះនោះទេ ៕

13495223_926754690780846_2880734491408696320_n

10982466_866606263401338_3693568550261168131_n

13230202_1122943074434321_2696393734299896270_n

20403_946288592099771_1495869497623145616_n

1622129_1065476653514297_1802341828058116897_n

11427177_928034740591823_4397708454770528322_n

10881663_835193176542647_6865656817860506922_n

1931031_1036324969762799_127570596599606556_n

10635722_804330872962211_7006613444044146971_n

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print