ខេត្តកណ្ដាល៖ គិតមកត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០១៦ នេះ ដំណើរការសាងសង់ប្រព័ន្ធស្រោចស្រពសំបួរ ស្ថិតនៅ
...
ក្នុងឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល សម្រេចលទ្ធផលបានប្រមាណ ៦០ភាគរយហើយ ។
សូមរំលឹកជូនថា ប្រព័ន្ធស្រោចស្រពសំបួរ ត្រូវបានចាប់ដំណើរការបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០១៦ ដោយមានទំហំការងារ៖ សាងសង់ស្ថានីយបូមទឹកដើរដោយចរន្តអគ្គិសនី ១កន្លែង, សាងសង់ប្រឡាយមេបេតុង ១ខ្សែ ប្រវែង ៤,២០០ម៉ែត្រ និងប្រឡាយរងបេតុងចំនួន ១២ខ្សែ សរុបប្រវែង ៨,០០០ ម៉ែត្រ ។
នៅពេលសាងសង់រួចនាអំឡុងដើមខែកញ្ញា ឆ្នាំ២០១៦ ខាងមុខ ប្រព័ន្ធស្រោចស្រពសំបួរ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការទាញយកទឹកពីទន្លេមេគង្គ ទៅចែកចាយដល់ដីស្រែស្រូវប្រាំងរបស់បងប្អូនប្រជាកសិករប្រមាណ ៦០០ ហិកតា និងដំណាំអនុផលប្រមាណ ៣០០ហិកតា ៕
ដោយ៖ សីលា
...