ភ្នំពេញ៖ ក្រោយពីលេចធ្លាយរូបថតអាក្រាតកាយរបស់តារាចម្រៀងប្រចាំផលិតកម្ម Pleng Record កញ្ញា វ៉ាន់ នីឡា មិនទាន់ទាំងស្ងប់ស្ងាត់ផង ស្រាប់តែមាន
ផេកTroll & Support Pop Singer បានបង្ហោះសារ និងភ្ជាប់មកជាមួយនឹង Status និងជាមួយនឹងរូបភាពថា៖ “មើលបូព្រឹក្សលេងចុះឡើងកប់# លើសហើយ” ។ បានធ្វើឲ្យអ្នកគាំទ្រនាង និងអ្នកបានឃើញលួចទាំងសរសើរមិនដាច់ពីមាត់អំពីរូបរាងដ៏សែនស្អាតរបស់នាង ។ មិនបានប៉ុន្មានម៉ោងផង តារាចម្រៀងផលិតកម្មហង្សមាស កញ្ញា ទេព បូព្រឹក្ស បានចេញមុខបកស្រាយនៅលើគណនីហ្វេសប៊ុកខ្លួនរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ថា រូបដែលបែកធ្លាយ និងត្រូវបានផេកមួយយកមកបង្ហោះនោះ គឺមិនមែនជារូបថតរបស់នាងទេ ។
តារាស្រីរាងស្រឡូនពូកែរាំ ទេព បូព្រឹក្ស បានចេញមុខបដិសេធតាមរយៈហ្វេសប៊ុកថា “O M G(ព្រះជាម្ចាស់)!! រាងដែលអូនប្រាថ្នាបើបានដើមទ្រូងធំដើមដៃតូចជើងស្រលូនរាងអញ្ចឹងល្អយ៉ាងណាទេសរសើរបងពូកែរករូបមែនសូម្បីខ្ញុំក៌ចង់ Surprise ខ្លួនឯងទៀតហាថា បានរាងស្អាតអញ្ចឹងតាំងពីពេលណាហាហាហើយបើរាងបានប៉ុណ្ណឹងមែនសប្បាយឆ្លុះកញ្ចក់ណាស់” ។
តារាហង្សមាសរូបនេះបានបន្តថា ព្រោះរាងស្អាតស្លៀកអី្វក៌សមមិនបាច់ខំរកម៉ូតច្នៃម៉ូដកាត់ពាក់ឲ្យសមរាងដូចរាល់ថ្ងៃហត់ហើយពិបាកណាស់ តែគ្រាន់តែបញ្ជាក់ Admin Page មុនផុសគួរគិតកុំដោយសារចង់បានល្បីផេកខ្លួនឯងយកឈ្មោះតារាផ្សេងៗមកលេងសើចសូមគិតដល់ចិត្តគេផង ។
ត្រឹមតែជាការបដិសេធប៉ុណ្ណោះ គឺតារាស្រីរូបនេះមិនបានបង្ហាញពីអារម្មណ៍ខឹងសម្បាណាមួយចំពោះការបង្ហោះរូបខាងនេះនោះទេ ៕
ដោយ៖ វឌ្ឍនា