សម្ដេចតេជោ ហ៊ុនសែន ព្រមានទៅកាន់អ្នកដែលមានបំណងបំផ្លាញប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា គឺមិនបានដាច់ខាត !

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី នៃកម្ពុជា  អំពាវនាវឲ្យមានការចូលរួមទៅបោះឆ្នោតដោយបានគ្រប់គ្នា ខណៈសម្ដេចក៏ព្រមានទៅកាន់អ្នកដែលមានបំណងបំផ្លាញប្រជាធិបតេយ្យនៅក្នុងប្រទេស។

ថ្លែងនៅក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារចុះមូលដ្ឋានរដ្ឋាភិបាលអាណត្តិទី៦ រសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោបានលើកឡើងថា សម្ដេចនឹងមិនអត់ឱនឲ្យអ្នកដែលមានបំណងបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជានោះទេ។

សម្ដេចថា៖ «ឥឡូវយើងកំពុងចង់ដឹងថាអាជើងខ្លាំង វានៅឯណា ដែលញុះញង់ធ្វើពហិការមិនទៅបោះឆ្នោត»។

សម្ដេចតេជោក៏បានផ្ដាំទៅកាន់រដ្ឋមន្ត្រីមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង និងរដ្ឋមន្ត្រីយុត្តិធម៌លោក កើត រិទ្ធ ឡើងថ្លែងការពារវិសោធនកម្មច្បាប់បោះឆ្នោតនៅថ្ងៃស្អែកផងដែរ។ 

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថារដ្ឋាភិបាលរបស់សម្ដេចនិងនៅចាំផ្ទះរហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើត។ សម្ដេចថ្លែងបែបនេះ ដោយរំលឹកទៅកាន់មន្ត្រីចុះមូលដ្ឋានរបស់រាជរដ្ឋាភិបាលអាណត្តិទី៦ ឱ្យនៅបន្តការងាររបស់ខ្លួនរហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើត។

 សម្ដេចតេជោបានលើកឡើងថា ទោះបីជាបោះឆ្នោតរួចក្ដីក៏ប៉ុន្តែរដ្ឋាភិបាលចាស់នឹងនៅតែគ្រប់គ្រងដដែលរហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើត។

សម្ដេចតេជោបានបញ្ជាក់ថាសម្ដេចនឹងចុះជួបពលរដ្ឋរហូតដល់ថ្ងៃបើកយុទ្ធនាការបោះឆ្នោត និងក្រោយបោះឆ្នោតបីថ្ងៃគឺសម្ដេចនឹងចាប់ផ្ដើមចុះជួបពលករបន្តទៀតផងដែរ៕

ដោយ : សហការី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print