មេគយច្រកព្រំម៉ៅ សំអឿន កំពុងប្រឈមនឹង វិធានការថ្នាក់លើ ករណីមានចេតនាទុច្ចរិតបំបាត់ពន្ធនាំចូល របស់រដ្ឋ

ចែករំលែក៖

ខេត្តប៉ៃលិន៖ បន្ទាប់ពីមានបាតុភាព លេចចេញនូវអំពើពុករលួយ ដ៏ធ្ងន់ធ្ងរប្រព្រឹត្ត ដោយលោក ម៉ៅ សំអឿន ប្រធានការិយាល័យគយ និងរដ្ឋាករច្រកព្រំខេត្ត

...
ប៉ៃលិន ឃុបឃិតជាមួយឈ្មួញទុច្ចរិតបំបាត់ពន្ធនាំចូលរបស់រដ្ឋក្នុងមួយខែៗ មានចំនួនច្រើន លើសលុបនោះ ។ ថ្មីៗនេះ លោកម៉ៅ សំអឿន ត្រូវបានថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជាហៅមកសាកសួរឆ្លើយបំភ្លឺអស់រយះពេលជាច្រើនថ្ងៃ ប៉ុន្តែគេនៅពុំទាន់ដឹងថា នីតិវិធីនេះដំណើរការដល់ កម្រិតណានៅឡើយទេ ខណៈមានប្រភពខ្លះអះអាងថា ម៉ៅ សំអឿន កំពុងព្យាយាមចំណាយទប់ទល់តំណែង និងស្វែងរកការអន្តរាគមន៍បញ្ចៀស ការចាប់កំហុសពីថ្នាក់លើចំពោះការប្រព្រឹត្តអំពើពុករលួយរបស់ខ្លួន។ ក្នុងមួយខែៗប្រសិនបើថ្នាក់លើមាន វិធានការធ្វើអធិការកិច្ចចុះត្រួតពិនិត្យមើល ច្រកអន្តរជាតិព្រំ អាចទទួលបានលទ្ធផល ជុំវិញភាពមិនប្រក្រតីរាល់ទំនិញគេចពន្ធជាច្រើនប្រភេទឆ្លងកាត់ ក្រោមក្រសែភ្នែក អនុញ្ញាតពីលោក ម៉ៅ សំអឿន ដើម្បីទាញ យកប្រភពសេដ្ឋកិច្ចលក្ខណះបុគ្គល និងបំពានទៅ នឹងបទបញ្ជាគោលការណ៍របស់អគ្គនាយកដ្ឋាន គយ និងរដ្ឋាករ កម្ពុជា​ ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

គេបានបញ្ជាក់ថា បច្ចុប្បន្នក៏ដូចជាកន្លងមក​ ទំនិញគេចពន្ធភាគច្រើនជាប្រភេទទំនិញ​ដូចេជាៈ​ ភេសជ្ជៈ មានជាទឹកផ្លែឈើ ទឹកប៉ូវកម្លាំង លើកលែងតែស្រាបៀរប៉ុណ្ណោះ មិនហ៊ាននាំចូល ។ ក្រៅពីនេះ ក៏មានប្រភេទ ជាគ្រឿងអេឡិចត្រូនិច និងរថយន្តទំនើបៗ កាត់ត សុទ្ធជាបទល្មើសត្រូវបានហាមឃាត់ និងប្រឈម និងការបង្ក្រាបមិនអនុញ្ញាតឲ្យនាំចូលនោះទៀតផង ។ ឧកញ៉ា គា ធី ដែលគេដឹងថា ជានាយនគរបាលពាក់ស័ក្តិ៥នៅក្រសួងមហាផ្ទៃ ចេញមុខដឹកជញ្ជូនទំនិញគេចពន្ធស្ទើរតែ គ្រប់ច្រកអន្តរជាតិ ក្នុងនោះរាល់ទំនិញជា ប្រភេទនាំចូលបង់ពន្ធខ្ពស់ តែក្លែងភេទ ទៅទំនិញបង់ពន្ធជាប្រភេទទំនិញចាប់ហួយ ដូចអី្វដែលឧកញ៉ា គា ធី ធ្វើឯកសារប្រតិវេទន៍គយជោគជ័យឃុបឃិតគ្នាជាមួយ លោក ម៉ៅ សំអឿននោះ ។ បច្ចុប្បន្នឃ្លាំងស្តុកទំនិញដ៏ធំនៅក្នុងដីចម្ការក្នុងចម្ងាយ ជិត៥គីឡូម៉ែត្រពីច្រកព្រំ គឺជាកន្លែង ឧកញ៉ា គា ធីលាក់ទុកប្រភេទរថយន្តកាត់ត គ្រឿងអេឡិចត្រូនិច ដោយគ្រាន់តែធ្វើឯក សារបន្លំបង់ជាប្រភេទទំនិញចាប់ហួយ និង មានលក្ខណៈតឹងតែងខ្លះ ក៏ធ្វើឯកសារបន្លំ បង់ជាគ្រឿងបន្លាស (ស្ពែរ៍ផាត) ។

សព្វថ្ងៃ លោកម៉ៅ សំអឿន ប្រធានការិយាល័យគយ និងរដ្ឋាករច្រកព្រំគាត់យក ចិត្តទុកដាក់ខ្ពស់ទាញ​ប្រយោជន៍ពីឈ្មួញ ដើម្បីបុគ្គល និងដើម្បីបំពេញតម្រូវការថ្នាក់លើដែលឆ្លៀតក្នុងអំពើពុករលួយនេះ​ ជាងការងារទទួលខុសត្រូវប្រមូលពន្ធជូនរដ្ឋ ស្របតាមគោលការរបស់អគ្គនាយកដ្ឋាន គយ និងរដ្ឋាករកម្ពុជា ។
គេបានលើកឡើងថាៈ​ បើឧកញ៉ា គា ធី បង់ពន្ធស្របច្បាប់គ្រប់ចំនួនតាមច្រកព្រំ ចំណូលពន្ធនាំចូលពិតប្រាកដ នឹងមាន កំណើនខ្ពស់ ប៉ុន្តែយ៉ាងច្រើនបំផុតបង់ពន្ធ ត្រឹម៣០ទៅ៤០ភាគរយ និងក្លែងភេទពីទំនិញបង់ពន្ធនាំចូលខ្ពស់មកជាទំនិញចាប់ហួយ សុទ្ធតែជាគំនិតចេតនាទុច្ចរិតបំបាត់ពន្ធរបស់រដ្ឋ បំពានទៅនឹងគោលការណ៍ថ្នាក់លើ ដែលមិនអាចអត់ឱនចំពោះបុគ្គល បែបនេះបាន ។ ម្យ៉ាងទៀតជុំវិញភាពមិន ប្រក្រតីទាំងនេះ ទន្ទឹមនឹងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ហៅលោកម៉ៅ សំអឿន មកបកស្រាយនោះ គួរតែខាងអង្គភាពប្រឆាំងអំពើពុករលួយមានវិធានការស៊ើបអង្កេតតាមដានរកឲ្យឃើញ ថាតើលោក ម៉ៅ សំអឿន ពិតជាថ្លើមធំឃុប ឃិតជាមួយឈ្មួញគឺ ឧកញ៉ា គា ធី ដែលគាត់សុទ្ធតែមានតួនាទីក្នុងស្ថាប័នរដ្ឋបានប្រព្រឹត្តបែបនេះឬមួយយ៉ាងណា​ ដើម្បីក្នុង ចំណាត់ការច្បាប់តាមនីតិវិធី ។

មន្ត្រីគយបានបង្ហើបថា លោកម៉ៅ សំអឿន អាចនឹងត្រូវដកមុខតំណែង ខណៈ គាត់ប្រព្រឹត្តអំពើពុករលួយជាក់ស្តែង និង ចេញមុខ មិនត្រឹមតែស្ថាប័នដទៃដែលមាននៅក្នុងអនុក្រិត្យឈរជើងប្រចាំច្រកបានឃើញ បានដឹងរាល់សកម្មភាពល្មើសច្បាប់ទាំងនេះទេ គឺទង្វើរបស់គាត់ពិតជាបានជះឥទ្ធិពលដ៏អាក្រក់ប៉ះពាល់ដល់ស្ថាប័នគយ ដែលជាស្ថាប័នប្រមូលពន្ធ ហើយស្ថាប័នផ្សេង ទៀតដែលចូលរួមសហការសម្រួលឲ្យ ស្ថាប័នគយប្រមូលពន្ធចូលរដ្ឋ ក៏មិនសប្បាយ ចិត្ត មិនទទួលយកគំរូពុករលួយនេះដែរ ។

ពាក់ព័ន្ធករណីនេះ តាមទូរស័ព្ទលោក ម៉ៅ សំអឿន បានឲ្យដឹងថា មិនមានករណី បែបហ្នឹងទេ បើយល់ថាមាន ឬដឹងមេត្តា ផ្តល់ព័ត៌មានមកឲ្យខ្ញុំផង និងជូនរង្វាន់ជា សារគុណ ។ លោក ម៉ៅ សំអឿនបន្តថា មិនមានរថយន្តកាត់តឯណាទេ គឺជាប្រភេទ គ្រឿងបន្លាសស្ពែរ៍ផាតតែប៉ុណ្ណោះ ។

លោក ទុំ ណូ ប្រធានសាខាគយ និងរដ្ឋាករខេត្តប៉ៃលិនបានប្រាប់តាមទូរស័ព្ទថា ករណីខ្លះអាចកើតមានម្តងម្តាល ប៉ុន្តែ ចំពោះរថយន្តទំនើបឮថាមានកាត់តនាំចូល នោះ គឺមិនអនុញ្ញាត ដោយករណីនេះជា ការហាមឃាត់ ។

លោក ម៉ៅ សំអឿន កំពុងស្វះស្វែងរក ការអន្តរាគមន៍ការពារតំណែង ដើម្បីលាង ភាពកខ្វក់នៃអំពើពុករលួយរបស់ខ្លួន ស្រប ពេលដែលលោកអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាកំពុងមមាញឹក យ៉ាងខ្លាំង ក្នុងការចាត់ចែងរៀបចំកម្មវិធី ដើម្បីទទួលបដិសណ្ឋារកិច្ចវត្តមានដ៏ខ្ពង់ ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃកម្ពុជា ដែលនឹងអញ្ជើញជាអធិបតី ក្នុងពិធីរំលឹកខួបអបអរថ្ងៃទិវាបង្កើតស្ថាប័ន គយគម្រប់៦៥ឆ្នាំ ដែលនឹងត្រូវប្រារព្ធធ្វើ ឡើងនាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ខាង មុខនេះ ៕

image

image

image

13509146_518609518324143_811118942854081179_n

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print