សត្វ​ត្រដក់ធំ​ ជាប្រភេទជិតផុតពូជលើពិភពលោក ក្នុងបញ្ជីក្រហម IUCN មានវត្តមានពេញមួយឆ្នាំនៅប្រទេសកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ សត្វ​ត្រដក់ធំ-Greater Adjutant មានឈ្មោះវិទ្យាសាស្ត្រ Leptoptilos dubius​ ជាប្រភេទជិតផុតពូជ (EN) លើពិភពលោក ក្នុងបញ្ជីក្រហម IUCN មានវត្តមានពេញមួយឆ្នាំនៅប្រទេសកម្ពុជាយើង។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅថ្ងៃទី២២​ ខែមិថុនា​ ឆ្នាំ​២០២៣។

ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ តាមការដកស្រង់ចេញពី​សៀវភៅកម្ពុជាមាតុភូមិ​ សត្វ​ត្រដក់ធំ​ ភាគច្រើនរស់នៅតាមតំបន់ព្រៃរនាម តំបន់ដីសើម និងព្រៃល្បោះ មានបន្ទាយពងកូនយ៉ាងធំ នៅតំបន់ព្រែកទាល់បឹងទន្លេសាប ដែលជាបន្ទាយពងកូនធំជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជា បន្ទាយពងកូនធំជាងគេ ទីពីរលើពិភពលោក។

 ​ត្រដក់ធំ​ វាមានបណ្តោយខ្លួនធំ ឆ្នូតបណ្ដោយកណ្ដាល ផ្ទាំងស្លាបលើ ពណ៌ប្រផេះ មានរោម ស នៅគល់ក និងថង់យាម មួយនៅករបស់វា។ ចំណីរបស់វាមាន ត្រី កណ្តុរ កង្កែប ពពួកល្មូនជាដើម និងជួនកាលស៊ីសាកសព ឬគមរង់ផ្សេងៗ ហើយនៅរដូវពងកូន ពេលខ្លះវាចាប់កូនសត្វ ស្លាបដទៃស៊ីជាអាហារ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print