ផ្សព្វផ្សាយអនុសាសន៍សម្តេចតេជោនិងផែនការយុទ្ធសាស្ត្របញ្ជា្របយេនឌ័រ

ចែករំលែក៖

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ នៅអគ្គបញ្ជាការដ្ឋាន ខ.ភ.ម លោកស្រី ដាំ ដារីនី រដ្ឋលេខាធិការក្រសួង

...
ការពារជាតិបានអញ្ជើញផ្សព្វផ្សាយឲ្យ ដល់នារីក្នុងកងទ័ពទូទាំងអគ្គបញ្ជាការដ្ឋាន ខ.ភ.ម.បានយល់ដឹងនូវផែនការយុទ្ធសាស្ត្រ បញ្ជា្របយេនឌ័រក្រសួងការពារជាតិឆ្នាំ ២០១៥-២០២០ព្រមទាំងអនុសាសន៏ដ៏ ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជាដែលសម្តេចបានថ្លែង កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ ក្នុង ឱកាស បើកកិច្ចប្រជុំបូកសារុបលទ្ធផល ការងារក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ប្រចាំឆ្នាំ២០១៥កន្លងមក ។

ក្រសួងការពារជាតិបានរៀបចំផែនការ យុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រឆ្នាំ២០១៥- ២០២០ របស់ខ្លួនដើម្បីអនុវត្តមាន៧យុទ្ធ សាស្រ្តរួមមាន៖ ទី១.រៀបចំបង្កើតឲ្យមានបណ្ដាញក្រុមការងារយេនឌ័រនៅតាម បណ្ដាកងឯកភាពនីមួយៗនិងនៅតាម បណ្ដាយោធភូមិភាគទូទាំងខ.ភ.ម, ទី២. បង្កើនការយល់ដឹងអំពីទស្សនៈយេនឌ័រ ដល់នាយទាហាន,នាយទាហានរងនិង ពលទាហានទាំង២ភេទ, ទី៣.បង្កើនបរិ មាណនិងគុណភាពដល់នាយទាហាន នាយទាហានរង និងពលទាហានដែលជា នារី, ទី៤.ផ្ដល់ឱកាសនិងជំរុញលើកទឹក ចិត្តដល់នាយទាហានជានារីក្នុងការទទួល បានតួនាទីធ្វើសេចក្ដីសំរេចនានាលើការងារកងទ័ព, ទី៥.បង្កើនការយកចិត្តទុក ដាក់ដល់គ្រួសារយោធិនពលីពិការនិង យោធិនមុនចូលនិវត្តន៍, ទី៦.បង្កើនការ យកចិត្តទុកដាក់ដល់គ្រូនិងកីឡាការិនីក្នុង ខ.ភ.ម. និងទី៧.ត្រួតពិនិត្យវាយតម្លៃការ អនុវត្តន៏ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេន ឌ័រ។

ចំពោះអនុសាសន៏ដ៏ខ្ពង់ខ្ពស់ទាំង១២ចំណុចរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា លោកស្រីរដ្ឋលេខា ធិការបានលើកឡើងថា សម្តេចបានណែ នាំឲ្យក្រុមប្រឹក្សាជាតិកម្ពុជាស្ត្រីគ្រប់ក្រសួង ស្ថាប័ន និងអជ្ញាធរដែនដីបន្តអនុវត្តនូវអនុ សាសន៍១២ចំណុចកន្លងមកដែលបាន សម្រួលឲ្យមកនៅ១១ចំណុចដោយរក្សា ខ្លឹមសារទាំងអស់ឲ្យនៅដដែលពង្រឹងការ អនុវត្តផែនការសកម្មភាពការងារឆ្នាំ២០១៦ របស់ក្រុមប្រឹក្សាជាតិកម្ពុជាឲ្យស្ត្រីទទួល បានលទ្ធផលកាន់ល្អប្រសើរនិងមានប្រសិទ្ធ ភាពខ្ពស់។

អនុសាសន៍ទាំង១១ចំណុច របស់សម្តេចតេជោរួមមាន៖ការលប់រាល់ ទម្រង់នៃការរើសអើងលើស្ត្រី ឈ្វេងយល់ អំពីឧបសគ្គរារាំងក្នុងការបំពេញតួនាទី រៀបចំវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេក ទេសសំរាប់ថ្នាក់ដឹកនាំនារី ឈ្វេងយល់អំពី ស្ថានភាពសេដ្ឋកិច្ច បង្កើនច្បាប់ជួញដូរផ្លូវ ភេទ គ្រប់គ្រងឲ្យបានក្រុមហ៊ុនដែលបញ្ជូន ពលការនីធ្វើការនៅក្រៅប្រទេស បង្កើន គម្រោងជួយអភិវឌ្ឍន៏ជនពិការ ជាពិសេស ស្រ្តីនិងកុមារ រក្សាប្រពៃណីកាងារវប្បធម៌ ចំពោះស្ត្រី ដោះស្រាយចំពោះនិស្សិតនារី ដោយស្រាវជ្រាវរាល់ស្ថានភាពលំបាកនិងស្ត្រីត្រូវទទួលបានផលប្រយោជន៏ស្មើនឹង បុរសដែរ ៕

abc-1-20

abc-2-20

abc-3-15

ដោយ៖ សុខដុម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print