ចាប់ចោរលួចរថយន្តពីរនាក់ ធ្វើតេស្តឃើញមានសារធាតុញៀនក្នុងខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ក្នុងនោះមានស្រីម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនពីបទលួចរថយន្ត

...
មួយគ្រៀងម៉ាក TOYOTA CAMRY ផលិតឆ្នាំ១៩៩៩ ពាក់ស្លាកលេខ ភ្នំពេញ 2J-4158 ជារបស់ជនរងគ្រោះឈ្មោះ សាយ ផារិន ភេទ ប្រុស អាយុ៤២ឆ្នាំ ។

ការឃាត់ជនសង្ស័យពីរនាក់នេះប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦នេះថានៅចំណុចផ្លូវលំ ក្រុមទី៩ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

អធិការនគរបាលខណ្ឌមានជ័យ លោក តេង ស៊ីណូ បានមានប្រសាសន៍ឲ្យដឹងថា ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ និងក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោកបានដឹកនាំកម្លាំងស្រាវជ្រាវករណីបាត់រថយន្តខាងលើ និងកំណត់មុខសញ្ញាបាន រហូតធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦។ ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះ ទី១-ឈ្មោះ ប៊ុន រ៉ុង ហៅចាន់ វិច្ឆិកា អាយុ៣១ឆ្នាំ និងទី២-ឈ្មោះ ពុំ រស្មី ហៅស្រីទាល់ អាយុ៣៤ឆ្នាំ មុខរបរទទួលបញ្ចាំ។

លោកអធិការបន្តថា បន្ទាប់ពីធ្វើការឃាត់ខ្លួនសមត្ថកិច្ចយើងដកហូតបាន រថយន្ដដែលជនសង្ស័យលួចទៅមួយគ្រឿង ថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) មួយកញ្ចប់ផងដែរ។ ក្រោយពីកម្លាំងបានឃាត់ខ្លួនរួចមក នៅថ្ងៃទី២៣ ខែមិថុនា កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ក៏បាននាំខ្លួនជនសង្ស័យទាំងពីរនាក់ យកទៅធ្វើតេស្ដទឹកនោមហើយជាលទ្ធផលជនសង្ស័យក៏ពាក់ព័ន្ធ ក្នុងករណីប្រើប្រាស់គ្រឿងញៀន មួយបន្ថែមទៀត។

ទោះយ៉ាងណាជនសង្ស័យឈ្មោះ ប៊ុន រ៉ុង បានសារភាពថា រូបគេពិតជាបានលួចរថយន្ដនេះពិតប្រាដកមែន។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបាននគរបាលខណ្ឌមានជ័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីដើម្បីចាត់ការតាមនីតិវិធី ៕

Untitled-1-49

ដោយ៖ ប្រាថ្នា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print