កម្លាំងជំនាញ​ ដុតបំផ្លាញវត្ថុតាងបទល្មើសនេសាទខុសច្បាប់ចោលនឹងកន្លែង​ ក្រោយបង្រ្កាបនៅស្រុកឯកភ្នំ​

ចែករំលែក៖

ខេត្តបាត់ដំបង៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅរសៀល​ថ្ងៃ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ បទល្មើស​នេសាទ​ខុសច្បាប់​ជាច្រើន​ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ​ ចុះបង្រ្កាប​ចំនួន៣កន្លែង​ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ  រួចដកហូតយកមក​ដុតបំផ្លាញ​ចោល​ នៅនឹង​កន្លែង​។

ប្រភពដដែលបន្តថា​​ ដោយអនុវត្តតាមបទបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងអធិការដ្ឋាននគរបាលស្រុកឯកភ្នំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះជីវាំង ដឹកនាំដោយលោកវរសេនីយ៍ឯក ឡុង យោធាវីរៈ ជាអធិការនគរបាលស្រុកឯកភ្នំ កាលពីម្សិលមិញនេះ​ បានចុះបង្រ្កាបបទល្មើសជលផលនៅពាមស្ទឹងសង្កែ និងលំហរបឹងទន្លេសាប (ខាងកើតអតីតឡូតិ៍លេខ២) ០១លើក នៅចំណុចភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានចូលរួមកម្លាំងចំរុះសរុបចំនួន ២២នាក់។ 

ក្នុងប្រតិបត្តិការនោះ​ សមត្ថកិច្ចបានប្រើប្រាស់សម្ភារៈក្នុងកិច្ចប្រតិបត្តិការនេះរួមមាន កាណូតចំនួន ០៨គ្រឿង។ ជាលទ្ធផលសមត្ថកិច្ចបង្ក្រាបបាន ០៣ករណី​ មានដូចខាងក្រោម​៖

*១.ចំណុចកញ្ចូមព្រែកស្ពត ភូមិព្រែកទាល់

     -សាច់មងប្រវែង ៨០០ម៉ែត្រ

     -បង្គោល ៣៥០ដើម

     -ឡុកចំនួន ០៣គ្រឿង

*២.ចំណុចកោះក្រង ភូមិព្រែកទាល់

     -សាច់មងប្រវែង ៥០០ម៉ែត្រ

     -បង្គោល ២០០ដើម

     -ឡុកចំនួន ០២គ្រឿង

     -កូនត្រីចម្រុះ ១០គីឡូ

*៣. ចំណុចព្រះដើមឈើ ភូមិព្រែកទាល់

     -សាច់មងប្រវែង ៦៥០ម៉ែត្រ

     -បង្គោល ២៥០ដើម

     -ឡុកចំនួន ០៣គ្រឿង

     -ត្រីចម្រុះ ១៥គីឡូ​ ។ 

គួរបញ្ជាក់ថា​ ចំពោះករណីខាងលើនេះ រាល់វត្ថុតាងដែលបង្ក្រាបបាន សមត្ថកិច្ចកាប់បំផ្លាញ​ និងដុតកម្ទេចចោលនៅនឹងកន្លែង ដោយឡែកជនល្មើសបានរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះអន្តរាគមន៍៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print