ប្រណាំងម៉ូតូ Endure Cross ថ្ងៃនេះ មានកីឡាករជិត១០០នាក់នៅភ្នំប្រសិទ្ធិ៍

ចែករំលែក៖

ភ្នំពេញ៖ ដោយទទួលបានការអនុ ញ្ញាតជាផ្លូវការពីសហព័ន្ធកីឡាយានយន្តកម្ពុជា, ហាងលក់ម៉ូតូ Grease Monkey ក្រោមជំនួយឧបត្ថម្ភពីក្រុម

...
ហ៊ុនប្រេងម៉ាស៊ីន Liqui Moly បានរៀបចំការប្រកួតកីឡា ប្រណាំងម៉ូតូ Endure Cross Cambodia លើកទី៤ប្រចាំឆ្នាំ២០១៦នាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០១៦នេះ នៅទីលាន ភ្នំប្រសិទ្ធិ៍ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

លោក ឃួន ពីឡុត អ្នករៀបចំព្រឹត្តិ ការណ៍ Endure Cross Cambodia មាន ប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូ ហោះធ្វើឡើងក្នុងគោលបំណងដើម្បីជំរុញវិស័យកីឡាយានយន្តកម្ពុជាឲ្យកាន់រីក ចម្រើននិងទាក់ទាញមហាជនបន្ថែមទៀត។ ជាពិសេសចូលរួមលើកកម្ពស់វិស័យកីឡាកម្ពុជាឲ្យឈានទៅរកកម្រិតអាជីពពិត ប្រាកដនាថ្ងៃអនាគត ។ លោកបញ្ជាក់ថា គិតមកដល់ពេលនេះយើងមានកីឡាករចុះឈ្មោះបានប្រមាណ៦៨នាក់រួចហើយៗលោករំពឹងថា ការប្រកួតនឹងមានអ្នកចូល រួម៨០នាក់ ខណៈការបិទបញ្ជីនៃការចុះឈ្មោះត្រឹមថ្ងៃសុក្រចុងសប្តាហ៍នេះមុនការប្រកួត២ថ្ងៃ ។

លោក ឃួន ពីឡុត បានអះអាងថា ចំពោះអ្នកគាំទ្រនានាអាចចូលរួមទស្សនាការប្រកួតប្រណាំងម៉ូតូហោះដោយសេរី ដើម្បីជូយគាំទ្រដល់កីឡាករក៏ដូចជាជួយលើកកម្ពស់វិស័យកីឡាប្រណាំងម៉ូតូនៅ កម្ពុជាផងដែរ។ ប៉ុន្តែអ្នកគាំទ្រ ឬក៏កីឡាករក្នុងក្រុមរបស់ខ្លួនមិនអាចជួយដល់កីឡាករ ណាម្នាក់ដែលប្រកួតជួបឧបទ្ទវហេតុដួលនៅលើទីប្រណាំងនោះទេ ។ ប្រសិនបើមាន ការជួយពីមិត្តរួមក្រុមកីឡាកររូបនេះនឹង ត្រូវធ្លាក់ចេញពីកម្មវិធីដោយស្វ័យប្រវត្តិ ព្រោះការជួយដល់កីឡាករនៅពេលប្រកួតដួលគឺមានតែគណៈកម្មការប៉ុណ្ណោះ ទើប មានសិទ្ធិចូលទៅជួយបាន។ ចំពោះវិញ្ញាសា ប្រកួតចែកចេញជា៤ប្រភេទ គឺClass A, B, C និង Class D ដោយ Class A មានក្រុម កីឡាករកម្រិតជំនាញខ្ពស់ជាងគេ។ រីឯ Class B និងC មានកីឡាករមានសមត្ថ ភាពល្អៗតាមលំដាប់ ខណៈ Class D គឺជា ក្រុមក្មេងៗដែលមានអាយុ១៥ឆ្នាំចុះ ក្រោម ។

អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងម៉ូតូហោះបានបញ្ជាក់បន្ថែមទៀតថា សម្រាប់ ឆ្នាំ២០១៦នេះក្រុមហ៊ុនប្រេងម៉ាស៊ីន Liqui Moly បានព្រមព្រៀងគ្នាជាមួយសហព័ន្ធកីឡាយានយន្តកម្ពុជាជួយឧបត្ថម្ភដល់ព្រឹត្តិការណ៍នេះចំនួន២លើក គឺនៅខែមិថុនា ១លើក និងខែតុលា១លើក ។ ប្រសិនបើ យើងទទួលបានជោគជ័យនិងដំណើរការទៅបានល្អក្រុមហ៊ុននឹងបន្តជួយបន្ថែមទៀត ។

គួររំលឹកថា ការប្រកួតនេះមានការចូលរួមពីកីឡាករកាន់តែច្រើនឡើងពី១ឆ្នាំទៅ១ឆ្នាំ ជាក់ស្តែងព្រឹត្តិការណ៍នេះលើកទី១ មានកីឡាករចូលរួមត្រឹមជាង៦០នាក់ លើកទី២ មាន១១២នាក់ ហើយលើក ទី៣បានធ្លាក់ចុះវិញ។ ចំពោះព្រឹត្តិការណ៍ លើកទី៤គណៈកម្មការរៀបចំកម្មវិធីរំពឹងថា អាចនឹងមានការកើនឡើងទាំងកីឡាករ ក្នុងស្រុក និងកីឡាករបរទេស ៕

__1

_

ដោយ៖ សារីម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print