ក្រុមហេប៊ូឡស ប្រកាសថា ការដាក់ទណ្ឌកម្មរបស់អាមេរិកគឺជារឿងអសាបង់

ចែករំលែក៖

មេបញ្ចាកការកងទ័ពហេប៊ូឡស់ ប្រកាសថា ការដាក់ទណ្ឌកម្មរបស់អាមេរិកមិនបានប៉ះពាល់ដល់ក្រុមនេះឡើយ

...

កាលពីថ្ងៃទី​២៤ ខែមិថុនា មេដឹកនាំក្រុមហេសប៊ូឡស លោក​ Hassan Nasrallah នៅក្នុងប្រទេសលីបង់ បានប្រកាសតាមកញ្ចក់ទូរទស្ស Al Manar បានច្រានចោលព័ត៌មានថា ក្រុមហេប៊ូឡស​មិនបានរងផលប៉ះពាល់ដោយការដាក់ទណ្ឌកម្មរបស់អមេរិកនោះឡើយ ។

លោក​ Hassan Nasrallah បានប្រកាសថា «យើងមិនបានធ្វើអជីវកម្មតាមរយៈធនាគាក្នុងប្រទេសលេបង់នោះឡើយ ។ មូលនិធិរាល់ការចំណាយទាំងការទិញអាវុធគឺមានមកពីប្រទេសអ៊ីរ៉ង់។

តាមបណ្តាញព័ត៌មាន​ 24News អ៊ីរ៉ង់ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការបង្កើតក្រុមហេប៊ូឡសនិងផ្តល់ជំនួយហិរញ្ញវត្ថុក្នុងរយៈពេលជាង៣ទស្សវត្តកន្លងមក។ ចំណែកធនាគានៅក្នុងប្រទេសហេបូឡសបានស្នើរដល់បណ្តាលធនាគាទាំងអស់បញ្ចប់សកម្មភាពចរាចរណ៍ហេរញ្ញវត្ថុឲ្យដល់កក្រុមហេបូឡស។

ភា្លមៗនោះក្រុមហេប៊ូឡសបានថ្កោលទោសយ៉ាងខ្លាំងដល់ច្បាប់កំណត់របស់ក្រុមហេប៊ូឡស ដែលមានភាពទន់ខ្សោយ ស្តាប់តាមការបញ្ចាររបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។ មេដឹកនាំក្រុមហេប៊ូឡសបញ្ចាក់ថា នៅពេលណាអ៊ីរ៉ង់មានលុយគឺក្រុមហេប៊ូឡសក៏មានលុយដូចគ្នា។ ទទឹមនឹងនោះអ៊ីរ៉ង់ក៏មានកាំជ្រួចមីស៊ីជាច្រើនពីអ៊ីរ៉ង់ដើម្បីទប់ទល់និងការវាយប្រហារពីប្រទេសអីស្រាអ៊ែល។

កាលពីដើមខែមិថុនា ឆ្នាំ​២០១៦ ​មានគ្រាប់បែកមួយគ្រាប់បានផ្ទុះនៅមុខធនាគា Blom ក្នុងទីក្រុង ​Beirut ប្រទេសលីបង់។ ការផ្ទុះនោះគឺជាសាររបស់ក្រុមហេបូឡស​ទៅលើបណ្តាធនាគានៅក្នុងប្រទេសដែលបានចូលរួមដាក់ទណ្ឌកម្មតាមសំណើររបស់អាមេរិក។

ទីក្រុងវ៉ាស៊ីនតោន បានចាត់ទុកក្រុមហេបូឡសគឺជាក្រុមភេរវកម្មតាំងពីឆ្នាំ​២០១៥ មក ដោយបានចោទប្រកាន់ថាក្រុមនេះជាអ្នកវាយប្រហារទៅលើស្ថានទូតអាមេរិក និងទីតាំងកម្លាំងទាហ៊ានជើងទឹកវាយឡើងគោកនៅប្រទេសលីបង់កាលពីឆ្នាំ១៩៦៣៕

1

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print