ទស្សនល្ងីល្ងើ៖ ស្តាប់អ្នកវិភាគនយោបាយសេដ្ឋកិច្ចតាមតុកាហ្វេជជែកគ្នា

ចែករំលែក៖

បន្ទាប់ពីមានការរំជើបរំជួលក្នុងសហគមន៍អ៊ឺរ៉ុបដែលចក្រភពអង់គ្លេសបានសុំដកខ្លួនពី សមាជិកសហគមន៍មួយនេះ ធ្វើឲ្យអ្នកវិភាគនយោបាយសេដ្ឋកិច្ច

...
តាមតុកាហ្វេដែលនិយមវិភាគនយោបាយក្រៅប្រទេសនៅស្រុកខ្មែរមួយចំនួនមានភាពរំជើបរំជួលនឹងគេដែរ ។

នៅតូបកាហ្វេក្រោមដើមក្រខុបមួយដើម អ្នកនយោកាហ្វេខ្មៅទាំងនោះមានទស្សនផ្ទុយ គ្នា ដោយខ្លះលើកឡើងថា ការដកខ្លួនរបស់អង់គ្លេសពិតជាត្រឹមត្រូវ ព្រោះគេគិតថាការចូលជា ក្នុងសហគមន៍អ៊ឺរ៉ុបជាង៤០ឆ្នាំមកនេះ គ្មានផ្តល់ផលចំណេញប៉ុន្មានដល់ប្រជាពលរដ្ឋរបស់គេ ក្រៅពីផ្តល់លុយទៅជួយប្រទេសក្រីក្រក្នុងសហគមន៍នោះឡើយ ថ្វីបើរូបបិយវត្ថុរបស់គេមានតម្លៃខ្ពស់ជាងលុយដុល្លារអាមេរិកបន្តិចមែនក៏ដោយ ឃើញថាសេដ្ឋកិច្ចអង់គ្លេស ហាក់មិនហក់លោតទៅមុខសោះ ។

ចំណែកអ្នកនយោបាយកាហ្វេទឹកកកវិញ បានបញ្ចេញទស្សនៈផ្ទុយពីនេះដោយលើក ឡើងថា អង់គ្លេសនឹងស្តាយក្រោយនិងឯកោប្រសិនបើដកខ្លួនចេញពីសហគមន៍អឺរ៉ុបមែននោះ។ ក្រុមនេះគិតថា គេមានតែរួបរួមគ្នាដើម្បីដោះស្រាយបញ្ហា រួបរួមសាមគ្គីគ្នាស្តារ សេដ្ឋកិច្ច ឬអ្នកមានជួយអ្នកក្រ អ្នកក្រគាំទ្រអ្នកមាន ទើបក្នុងតំបន់នោះមានការរីកចម្រើនជឿន លឿន។ ជាក់ស្តែងរយៈពេល៤៣ឆ្នាំមកនេះសេដ្ឋកិច្ចនៅសហគមន៍អឺរ៉ុបរីកលូតលាស់ ខ្លាំងរហូតជួយដល់ប្រទេសជាសមាជិកក្សត់ខ្សោយឲ្យមានខ្យល់ដកដង្ហើម និងជួយដល់ក្រៅ សហគមន៍ទៀត ក៏នៅតែរូបិយវត្ថុ(យូរ៉ូ)មានតម្លៃលើសគេ លើសលុយអាមេរិកាំងដែរ ។ ដូច្នេះរឿងអីនៅសុខៗអង់គ្លេសចង់នៅឯកា?

បានឮការជជែកគ្នារបស់ភាគីទាំងពីរយ៉ាងដូច្នេះ ពូម្នាក់អង្គុយផឹកកាហ្វេខ្មៅក្បែរនាយ ជាលខ្ញុំ រួចយកដៃកេះខ្ញុំខ្វាច់សួរថា បើសហគមន៍អ៊ឺរ៉ុបរង្គោះរង្គើយ៉ាងនេះ តើសហគមន៍អាស៊ា នយើងយ៉ាងម៉េចដែរ ?

នាយជាល គ្មានចម្លើយបានត្រឹមប្រាប់គាត់ថា ខ្ញុំមិនមែនជាអ្នកវិភាគនយោបាយសេដ្ឋ កិច្ចស្អីនោះទេ ចង់ដឹងសួរពួកគាត់នឹងទៅ (ខ្ញុំចង្អុលទៅអ្នកវិភាគនយោបាយសេដ្ឋកិច្ចតុម្ខាង) ចំណែកខ្ញុំបានត្រឹមវិភាគឆ្នាំងបាយខ្លួនឯង ថ្ងៃហ្នឹងរកលុយបានប៉ុន្មានគ្រាន់ទិញ ម្ហូបឲ្យប្រពន្ធកូនស៊ីប៉ុណ្ណោះ ៕

1111

នាយជាល

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print