ក្រោយពេលនាយករដ្ឋមន្ត្រីអង់គ្លេសលោក ដេវិដ កាមឺរ៉ុន ប្រកាសលាលេងចេញពីតំណែងនៅក្នុងខែតុលា ខាងមុខ
នៅក្នុងស្ថានភាពបច្ចុប្បន្ន មិនពិបាកក្នុងការជ្រើសរើសបុគ្គលដែលអាចកាន់តំណែងនាយករដ្ឋមន្ត្រីដឹកនាំអង់គ្លេសក្រោយចាកចេញពីអឺរ៉ុប ក្នុងនោះមានអភិបាលក្រុងឡុងលោក Boris Johnson ដែលជាបុគ្គលបានគាំទ្រឲ្យអង់គ្លេសចាកចេញពីអឺរ៉ុប។ ពលរដ្ឋអង់គ្លេសភាគច្រើនបានគាំទ្រលោក Johnson ឲ្យដឹកនាំអង់គ្លេស ក្នុងដំណាក់កាលដែលបានចាកចេញពីអឺរ៉ុបនោះ។លោក Johnson បានកាន់ដំណែងអភិបាលទីក្រុងឡុងអស់រយៈពេល៨ឆ្នាំកន្លងមកដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីពលរដ្ឋអង់គ្លេស។
ក្រៅពីនេះនៅមានលោកស្រី Thresa May រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ស្ថិតនៅក្នុងបញ្ចីអ្នកដែលអាចកាន់តំណែងជានាយករដ្ឋមន្ត្រី។ ក៏ដូចជាអភិបាលក្រុងឡុងដ៍ លោកស្រី Boris Johnson គឺជាអ្នកនយោបាយទីមួយដែលបានគាំទ្រអង់គ្លេសចាកចេញពីអឺរ៉ុប ទាំងនោះហើយបានជាអ្នកនយោបាយក៏ដូចជាពលរដ្ឋសង្ឃឹមថា លោកស្រីអាចនឹងក្លាយជានាយករដ្ឋមន្ត្រីស្រីដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រអង់គ្លេសបន្ទាប់ពីនាយករដ្ឋមន្ត្រី Margaret Thatcher ដែលបានដឹកនាំអង់គ្លេសចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩០ គត់បានទទួលមរណភាពកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៣។
មកទល់ពេលនេះលោកស្រី Thresa May ជាអ្នកនយោបាយកាន់តំណែងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃយូរបំផុតក្នុងប្រទេសអង់គ្លេស។ លោកស្រីទទួលបានទំនុកចិត្តយ៉ាងខ្លាំងពីពលរដ្ឋនៅក្នុងប្រទេសអង់គ្លេសទាំងមូល។
មតិសាធារណបានចាប់អារមណ៍យ៉ាងខ្លាំងទៅលើលោកស្រី Thresa May ឲ្យដឹងនាំប្រទេសអង់គ្លេសក្នុងពេលដែលសម្ព័ន្ធមិត្តដ៏ជិតស្និតរបស់អង់គ្លេសគឺអាមេរិក អាចនិងមានស្ត្រីជាអ្នកដឹកនាំដំបូងបង្អស់ផងដែរ ។
ក្រៅពីនេះនៅមានរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអង់គ្លេស លោក George Osborne។ ជាច្រើនឆ្នាំកន្លងមកលោក George Osborne ក៏ធ្លាប់បានរំលឹកពីឈ្មោះរបស់លោកដែលជាអ្នកអាចជំនួសដំណែងលោក កាមឺរ៉ុន បាន។
ក្រោយពេលដែលពលរដ្ឋអង់គ្លេសបានសម្រេចចាកចេញពីសហគមន៍អឺរ៉ុបមក ប្រទេសជាសមាជិក្នុងសហគមន៍អឺរ៉ុបបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងខ្លាចមានសមាជិកសំខាន់ៗបន្តចាកចេញដូចជាប្រទេសអង់គ្លេស។ មេដឹនាំនៅបណ្តាប្រទេសអឺរ៉ុបខាងកើតបានអំពាវនាវដល់សហគមន៍អឺរ៉ុប ត្រូវតែមានការផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនឲ្យមានប្រសិទ្ធិភាពជាងនេះ ហើយស្តាប់សម្លេងរបស់ពលរដ្ឋឲ្យបានច្រើន៕
ប្រែសម្រួល៖ សាធី