ខេត្តកំពង់ចាម៖ អ្នករស់នៅក្នុងភូមិថ្មី ឃុំក្រឡាស្រុកកំពង់សៀម ខេត្តកំពង់ចាម ពេលនេះកំពុងតែព្រួយបារម្ភ ក្រោយពីអ្នកភូមិប្រុសស្រី
បើតាម លោក យិន សំអាន មេភូមិថ្មី បានឲ្យដឹងថា ការស្លាប់របស់អ្នកភូមិ ទាំង៨នាក់នោះ គឺផ្តើមឡើងតាំងតែពីពាក់កណ្តាលខែឧសភាមកម្លេ៉ះដោយមាន អាការថប់ដង្ហើម ហើយស្លាប់ភ្លាមៗតែម្តង ។
ចំពោះករណីនេះ កាលពីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ មន្ទីរសុខាភិបាល ខេត្ត, មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ព្រមជាមួយអង្គការសុខភាពពិភពលោក បានចុះមកធ្វើការពិនិត្យ និងសាកសួរ ប្រជាពលរដ្ឋពីមូលហេតុដែលបណ្តាលឲ្យអ្នកភូមិស្លាប់ជាបន្តបន្ទាប់បែបនេះ ដោយ ក្នុងនោះខាងមន្ទីរឧស្សាហកម្ម និង សិប្បកម្ម ក៏បានចុះពិនិត្យមើលកសិដ្ឋាន ចិញ្ចឹមជ្រូក និងបិទស្រាមួយកន្លែង ដែល មានម្ចាស់ ឈ្មោះ ឆែម សាវាទ ភេទប្រុស ប្រពន្ធឈ្មោះ សន សុជាតិ ហើយពេលនេះ ទីតាំងនោះត្រូវបានហាមមិនឲ្យដំណើរការ ដោយរង់ចាំខាងជំនាញយកស្រា និងគ្រឿង បិទផលិតស្រាទៅពិសោធមើលជាមុន សិន ៕
ដោយ៖ ហេង នរិន្ទ្រ