វេណេហ្ស៊ូអេឡានឹងបោះឆ្នោតទម្លាក់តំណែងប្រធានាធិបតី

ចែករំលែក៖

កាលពីថ្ងៃទី២៤ ខែមិថុនា មេដឹកនាំគណបក្សប្រឆំាងវេណេហ្ស៊ូអេឡា លោក​ Henrique Capriles បានប្រកាសថា

...
មានហត្ថលេខាគ្រប់គ្រាន់ដើម្បីស្នើរឲ្យបោះឆ្នោតទំនុកចិត្ត ដើម្បីទម្លាក់តំណែងប្រធានាធិបតី Nicolas Maduro ។

តាមសារព័ត៌មាន​ BBC ពលរដ្ឋវេណេហ្ស៊ូអេឡា បានរៀបជាជូរវែងរាប់ម៉ោងរង់ចាំចូលទៅផ្តល់ហត្ថលេខា ស្នាមមេដៃនៅថ្ងៃចុងក្រោយគឺថ្ងៃទី​២៤ ខែមិថុនា ដើម្បីបញ្ចូនទៅកាន់គណកម្មធិការរៀបចំការបោះឆ្នោតជាតិត្រួតពិនិត្យ​និងរៀបចំឲ្យមានការបោះឆ្នោតប្រជាមតិ ស្តីពីជោកវាសនារបស់ប្រធានាធិបតីដែលបានធ្វើឲ្យប្រទេសជាតិធ្លាក់ក្នុងវិត្តិនយោបាយ និងការអត់ឃ្លាន។

0ក្រោយពេលគណកម្មធិការរៀបចំការបោះឆ្នោត មានស្នាមមេដៃនិងហត្ថលេខាងគ្រប់គ្រាន់ គឺតិចបំផុត​២សែននាក់​ ស្មើរ​១ភាគរយក្នុងចំណោមពលរដ្ឋទាំងអស់ដែលគ្រប់អាយុបោះឆ្នោត និងត្រូវមានការរៀបចំស្នើរឲ្យមានពលរដ្ឋប្រមាណ​៤លាននាក់ទៀតផ្តិតមេដាយនៅលើសំណើរដែលរៀបចំឡើងដោយគណកម្មការរៀបចំការបោះឆ្នោតទើប មានការបោះឆោតប្រជាមតិ ឬផ្តល់ទំនុកចិត្តកើតឡើង។

ដោយមូលហេតុថាគោលនយោបាយដឹកនាំប្រទេសជាតិរបស់ប្រធានាធិបតី​ Nicolas Maduro ដែលធ្វើឲ្យប្រទេសជាតិធ្លាក់ក្នុងវិបត្តិអំពើពុករលួយ​​និងភាពអត់ឃ្លានជាច្រើនកើតឡើងនៅក្នុងប្រទេស។ កាលពីខែឧសភា​ កន្លងមកគណបក្សប្រឆាំងបានបញូនហត្ថលេខារហូតដល់​ ​២លាននាក់ ប៉ុន្តែគណកម្មធិការរៀបចំការបោះឆ្នោតប្រកាសថាមានហត្ថលេខារហូតដល់​ ៦សែនគឺជាការក្លែងក្លាយ។

នៅពេលនេះលទ្ធផលនឹងត្រូវបានប្រកាសនៅថ្ងៃទី​២៦ ខែមិថុនា ខាងមុខ ។ តាមរដ្ឋធម្មនុញ្ញវេណេហ្ស៊ូអេឡា ប្រសិនបើបោះឆ្នោតប្រជាមតិក្នុងឆ្នាំនេះ លោក ម៉ាឌូរ៉ូ មិនទាន់បាន៤ឆ្នាំកាន់តំណែងប្រធានាធិបតីក៏ត្រូវបោះឆ្នោតមុនអាណាត្តិ។ ប្រសិនបើលោកបាត់បង់សម្លេងគាំទ្រនោះ​អនុប្រធានាធិបតីនឹងឡើងកាន់ដំណែងជំនួស៕

1 (2)

1 (1)

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print