យ៉ាងហោចណាស់ក៏មានមនុស្ស ៣នាក់ស្លាប់និង២នាក់ផ្សេងទៀតរងរបួសនៅក្នុងការបាញ់ប្រហារកាល់ពីយប់
តាមសាក្សីនៅកន្លងកើតហេតុបានឲ្យដឹងថា ហេតុការបាញ់ជនរងគ្រោះ ៣នាក់ស្លាប់នៅនឹងកន្លែងកើតហេតុនៅវេលាម៉ោង២១និង៣៥នាទីយប់(ម៉ោងអាមេរិក) ប៉ូលិសបានទៅដល់កន្លែងកើតហេតុភ្លាមៗ ស្ថិតនៅតំបន់ Heights ជាយក្រុងវ៉ាស៊ីនតោន ។
អ្នកនាំពាក្យស្នងការប៉ូលិសលោកស្រី Christina Cotterman បានឲ្យដឹងថា ជនរង្គ្រោះ២នាក់ផ្សេងទៀតបានស្លាប់ពេលបញ្ចូនទៅដល់មន្ទីពេទ្យ។ លោកស្រី Christina Cotterman បានបញ្ចាក់ទៀតថា ប៉ូលិសកំពុងតែតាមចាប់ខ្លួនជនដៃដល់ ដែលបានរត់គេចខ្លួនបាត់ក្រោយបាញ់ប្រហារ។ កន្លងមកជនដៃដល់ឈ្មោះ Omar Mateen បានសម្រុកចូលក្នុងក្លឹបអ្នកស្រឡាញ់ភេទដូចគ្នបាញ់ប្រហារបណ្តាលឲ្យមនុស្ស ៥០ស្លាប់កាលពីថ្ងៃទី១២ ខែមិថុនា។
ការបាញ់ប្រហារនៅអាមេរិកគឺជារឿងស្មុគស្មាញបំផុតបង្ករឲ្យមានវិវាទរវាងអ្នកនយោបាយគាំទ្រការចេញច្បាប់គ្រប់គ្រងកាំភ្លើង។ កាលពីថ្ងៃទី២២ ខែមិថុនា តំណាងរាស្ត្រអាមេរិកប្រមាណ ១០០នាក់ដឹកនាំដោយតំណាងរាស្ត្រ John Lewis បានធ្វើកូដកម្មអង្គុយដោយមានអត្ថន័យថា «No Bill, No Break» (គ្មានច្បាប់ គ្មានការផ្អាក) នៅក្នុងទីតាំងសភាក្នុងគោលដៅទាមទារឲ្យសភាអាមេរិកសម្រេចចេញច្បាប់គ្រប់គ្រងកាំភ្លើង។
សារព័ត៌មាន រ៉យទ័រ បានដកស្រង់សម្តីតំណាងរាស្ត្រ John Lewis បញ្ជាក់ថា «យើងបង្ខំចិត្តគ្រប់គ្រងសភារហូតដល់ទៅសភាមានសកម្មភាពអ្វីមួយពាក់ព័ន្ធនឹងច្បាប់ប្រើប្រាស់កាំភ្លើងនៅអាមរិក ។ យើងចាំបាច់ត្រូវតែធ្វើសកម្មភាពរហូតដល់ពេលរកឃើញច្រកចេញ។ យើងបានស្ងៀមស្ងាត់ជាយូរណាស់មកហើយដល់ពេលដែលយើងត្រូវតែបញ្ចេញសំឡេងមិនអាចនៅស្ងៀមទៀតឡើយ»។
តំណាងរាស្ត្រមកពីរដ្ឋ Illinois លោកស្រី Robin Kelly បញ្ជាក់ថា «អ្នកណាខ្លះទៀតនឹងរងការបាញ់សម្លាប់ហើយនៅមានមនុស្សប៉ុន្មាននាក់ត្រូវស្លាប់ទៀត ចំណែកថ្នាក់ដឹកនាំមិនអាចធ្វើអ្វីបាន»។
សារព័ត៌មាន រ៉យទ័រ បានផ្សាយថា មេដឹកនាំគណបក្សប្រជាធិបតេយ្យនៅក្នុងសភាលោកស្រី Nancy Polosi បញ្ជាក់ថា ពួកគាត់អង្គុយរហូតដល់សភាបញ្ជាក់ពីពេលវេលាដែលត្រូវបោះឆ្នោតចេញច្បាប់គ្រប់គ្រងកាំភ្លើង។
ក្នុងពេលជាមួយគ្នានេះការគ្រប់គ្រងច្បាប់ទិញលក់កាំភ្លើងមានសភាពធូររលុងនៅសហរដ្ឋអាមេរិក អ្នកខ្លះទិញគ្មានលិខិតស្នាមត្រឹមត្រូវនិងហាងលក់អាវុធកើតឡើងគ្រប់ទិសទី។
ចំពោះសកម្មភាពខាងលើរបស់សមាជិកសភាលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានអរគុណដល់តំណាងរាស្ត្រទាំងអស់ដែលបានជំរុញឲ្យការអនុម័តច្បាប់គ្រប់គ្រងកាំភ្លើងដែលធ្វើឡើងដោយប្រធានាធិបតីអូបាម៉ា។
សូមរំលឹកផងដែរថា ការបាញ់ប្រហារបានក្លាយជាបញ្ហាស្មុគស្មាញបំផុតនៅអាមេរិក។ ពលរដ្ឋអាមេរិកបច្ចុប្បន្នមាន ៣១៥លាននាក់ ក្នុងនោះមានកាំភ្លើងដែលពលរដ្ឋប្រើប្រាស់ដល់ទៅ ៣១០លានដើម។ ទីផ្សារលក់កាំភ្លើងនៅអាមេរិកកាន់តែលក់ដាច់ក្រោយពេលមានការវាយប្រហារជាបន្តបន្ទាប់។
កាំភ្លើងជាអាវុធដ៏សាហាវតែងតែបង្កអសន្ដិសុខដល់សង្គម និងភាពភ័យខ្លាចដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ប៉ុន្ដែប្រទេសមួយចំនួនបែរជាអនុញ្ញាតឲ្យទិញដូរកាំភ្លើងយកទៅប្រើប្រាស់ផ្ទាល់ខ្លួនងាយស្រួលដូចជាទិញ «ស្ករគ្រាប់» អ៊ីចឹងដែរ។ អាមេរិកមានពលរដ្ឋដែលប្រើប្រាស់កាំភ្លើងនិងមានកាំភ្លើងរក្សាទុកនៅក្នុងផ្ទះរហូតដល់៩០ភាគរយ។
រយៈពេលជាច្រើនឆ្នាំកន្លងមកទីក្រុងវ៉ាសីុនតោន អនុម័តវិធីសាស្ដ្រជាច្រើនដើម្បីកាត់បន្ថយការប្រើប្រាស់កាំភ្លើង ប៉ុន្ដែការខិតខំរបស់រដ្ឋាភិបាលមិនមានប្រសិទ្ធភាពឡើយ ផ្ទុយទៅវិញមានពលរដ្ឋប្រើប្រាស់កាន់តែច្រើន។ ក្នុងចំណោមពលរដ្ឋសរុបរបស់អាមេរិកជាង ៣០០លាននាក់មានអ្នកប្រើប្រាស់កាំភ្លើងរហូតដល់ ៩០ភាគរយ។
តាមទីភ្នាក់ងារព័ត៌មាន ប៊ីប៊ីស៊ី បានឲ្យដឹងថា មូលហេតុចម្បងដែលធ្វើឲ្យការប្រើប្រាស់អាវុធនៅអាមេរិកក្លាយទៅជាវប្បធម៌សម្រាប់ពលរដ្ឋអាមេរិកដោយសារតែពួកគេយល់ឃើញថានឹងមានសុវត្ថិភាពប្រសិនបើដាក់កាំភ្លើងជាប់នឹងខ្លួននោះ ។ ដោយសារមូលហេតុនេះហើយទើបប្រជាជនអាមេរិកមានកាំភ្លើងស្ទើរតែគ្រប់ដៃនោះ និងបង្កឲ្យមានហេតុការណ៍បាញ់ប្រហារសម្លាប់មនុស្សកើតឡើងជាបន្ដបន្ទាប់ ពិសេសការបាញ់ប្រហារទៅលើតំណាងរាស្ដ្រ និងក្រុមអ្នកគាំទ្រ៦នាក់នាពេលកន្លងមក៕
ប្រែសម្រួល៖ សាធី