លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន​ អញ្ជើញជាអធិបតី ក្នុងពិធី ជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយថ្នាក់ដឹកនាំជានារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងគណ:ចលនាស្ត្រី ទូទាំងរាជធានីខេត្ត

ចែករំលែក៖

រាជធានីភ្នំពេញ: លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងពិធី ជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយថ្នាក់ដឹកនាំជានារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងគណ:ចលនាស្ត្រី ទូទាំងរាជធានីខេត្ត នៅភោជនីដ្ឋានសូរិយា រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ ។ នាឱកាសនោះផងដែរ លោកស្រីក៏បានមានប្រសាសន៍ថា ការជួបជុំនាថ្ងៃនេះគឺជាការលើកទឹកចិត្ត ដល់បងប្អូននារីជានិវត្តន៍ជន ក៏ដូចជាបងប្អូននារីជាថ្នាក់ដឹកនាំ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានសមាគមនារី ប្រធានមន្ទីរកិច្ចការនារី រាជធានី ខេត្ត ក្នុងន័យ ផ្សារភ្ជាប់ទំនាក់ទំនងឲ្យកាន់តែ ទូលំទូលាយជិតស្និត និងរំលឹកឡើងវិញនូវអនុស្សាវរីយ៍ដែលកន្លងមកបានធ្វើរួមគ្នា និងរួមគ្នាធ្វើ ការងារបន្តទៀត។ លោកស្រីក៏បានបន្តទៀតថាស្រ្តីគឺជាឆ្អឹងខ្នងនែសេដ្ឋកិច្ចជាតិ ដែលបានចូលរួមចំណែកក្នុងការ អភិវឌ្ឍន៍ប្រទេស ហើយយើងទាំងអស់មានថ្ងៃនេះ គឺជាមរតកកើតចេញពីជ័យជំនះ ៧មករា ដែល យុវជន យុវនារីកម្ពុជាបានបូជាសាច់ស្រស់ ឈាមស្រស់ ហើយបានដែលបានប្រែក្លាយប្រទេសកម្ពុជា ពីវាលពិឃាតឲ្យទៅជាប្រទេសដែលមានសុខសន្ដិភាព សេរីភាព ឯកភាព ស្ថិរភាព និងការអភិវឌ្ឍន៍ លើគ្រប់វិស័យ ធ្វើឲ្យជីវភាពប្រជាជនត្រូវបានលើកកម្ពស់ឥតឈប់ឈរ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានធ្វើឲ្យកម្ពុជាមានឯកភាពជាតិ ឯកភាពទឹកដី និងកំពុងរស់ នៅយ៉ាងសុខដុមរមនាក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ៕​

image image image image image image image image image image

ដោយ​ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print